អាស៊ានរយៈពេល៥០ឆ្នាំ៖ ឱកាសជម្រុញពាណិជ្ជកម្មសម្រាប់វៀតណាម

(VOVWORLD) -ឆ្នាំ២០១៧ អាស៊ានគ្រប់៥០ ឆ្នាំ ហើយវៀតណាមក៏មានរយៈពេល២២ឆ្នាំជាសមជិក របស់អង្គការធំបំផុតតំបន់អាស៊ីអាគ្នេយ៍នេះ។ ចាប់តាំងពីក្លាយទៅជាសមាជិកពេញ សិទ្ធិរបស់អាស៊ាននាឆ្នាំ ១៩៩៥មក តម្លៃប្រាក់ពាណិជ្ជកម្មរវាងវៀត ណាមជាមួយ បណ្តាប្រទេសអាស៊ានមានការកើនឡើងជាលំដាប់។ ឆ្នាំ១៩៩៤ តម្លៃនាំចេញរបស់ វៀតណាមទៅកាន់បណ្តាប្រទេសអាស៊ានស្រូបយក២២%។ ក្រោយរយៈពេល ១ឆ្នាំ ចូលជាសមាជិកអាស៊ាននោះ តម្លៃប្រាក់ពាណិជ្ជកម្មនាំចេញរបស់វៀតណាមទៅកាន់ អាស៊ានបានកើន២៤,៦%។
អាស៊ានរយៈពេល៥០ឆ្នាំ៖ ឱកាសជម្រុញពាណិជ្ជកម្មសម្រាប់វៀតណាម - ảnh 1

អាស៊ានរយៈពេល៥០ឆ្នាំ៖ កាសជម្រុញពាណិជ្ជកម្មសម្រាប់វៀតណាម

រចនានាំចេញរបស់វៀតណាមទៅកាន់អាស៊ានមានប្រែប្រួលតាមនិន្នាការវិជ្ជមាន ដែលត្រូវបានលើកកំពស់ទាំងគុណភាពនិងតម្លៃផង។ ពីមុខទំនិញកសិផលកែច្នៃនិង ជាវត្ថុធាតុដើមដូចជា អង្ករ កាហ្វេ កៅស៊ូ ប្រេងឆៅ រហូតមកដល់ពេលនេះ វៀតណាម ក៏បាននាំចេញនូវមុខទំនិញប្រើប្រាស់ និងមុខទំនិញឧស្សាហកម្ម ដូចជាគ្រឿងបន្លាស់ កសិផលកែច្នៃដោតតម្លៃខ្ពស់និងស្ថិរភាព។ ដើម្បីអនុវត្តបាននូវលទ្ធ ផលនេះវៀតណាម និងប្រទេសជាសមាជិកនានា បានអនុម័តលើកិច្ចព្រមព្រៀងជាច្រើន សំដៅបង្ករ លក្ខណៈងាយស្រួលសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគនិងធ្វើសមាហរណកម្ម សេដ្ឋកិច្ច។ លោក Nguyen Quoc Dung អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធាន គណៈប្រតិភូមន្ត្រីជាន់ខ្ពស់វៀតណាមនៅអាស៊ានបានចាត់ទុកថា៖

        “វៀតណាមបានចូលរួមដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានតាំងពី ប៉ុន្មានថ្ងៃដំបូងខណៈដែលតំបន់ពាណិជ្ជកម្មសេរីអាស៊ាន AFTA ទើបចាប់បដិសន្ធិ។ វៀតណាមក៏ធ្វើជាស្ពានតភ្ជាប់ការវិនិយោគរបស់ក្រុមហ៊ុនពហុជាតិដែលមានទីស្នាក់ ការនៅអាស៊ាន។ រាល់គំរោងរបស់ប្រទេសនិងតំបន់អាស៊ានគឺប្រមូលផ្តុំភាគច្រើនលើ ផ្នែកឧស្សាហកម្មកែច្នៃ។ អាស៊ានបានក្លាយទៅជាកម្លាំងចលករសំខាន់ជួយវៀតណាម រក្សាកំណើនសេដ្ឋកិច្ចនិរន្តរភាពនាពេលកន្លងទៅ”។

        ពិតណាស់ថា ក្លាយទៅជាសមាជិករបស់អាស៊ាននោះ ទុនវិនិ យោគពីអាស៊ាន និងតម្លៃប្រាក់ពាណិជ្ជកម្មក្នុងប្លុករបស់វៀតណាមក៏មានការកើនឡើងខ្ពស់ ជាពិសេស ក្រោយពេលដែល AEC ចាប់បដិសន្ធិនាចុងឆ្នាំ២០១៥។ ឯកអគ្គរដ្ឋទូតថៃប្រចាំនៅ វៀតណាម លោក Manipchai Vongphakdi បានឲ្យដឹងថា៖

        “លើវិស័យសេដ្ឋកិច្ច ចាប់ពីពេលបង្កើត AEC មក ប្រសិនបើក្រ ឡែកមើលឡលង វិញការធ្វើស្ថិតិអំពីពាណិជ្ជកម្មនិងវិនិយោគ យើងអាចឃើញថា ពាណិជ្ជកម្មនិងវិនិ យោគរវាងបណ្តាប្រទេសគឺកើនជាលំដាប់។ ដូចជាទំនាក់ទំនងរវាងវៀតណាមជាមួយ ថៃបច្ចុប្បន្នគឺមិនដូចនឹងរយៈពេលមុននេះ៣០ឆ្នាំទេ។ ឥឡូវនេះ ភាគីវៀតណាមក៏ចាប់ ផ្តើមវិនិយោគចូលថៃ ដូចជាក្រុមហ៊ុន Vietjet ដែលចុះបញ្ជីទុនវិនិយោគនៅថៃក្នុង ចំនួន៥០លានដុល្លាអាមេរិក ដោយជួលកម្មករជនជាតិថៃចំនួន៣០០នាក់”។

        ក្នុងនាមជាសមាជិកអាស៊ាន វៀតណាមមានឱកាសទទួលបានរាល់គោលនយោ បាយអនុគ្រោះអំពីបែបបទរដ្ឋបាល វិនិយោគ តាមបណ្តាប្រទេសអាស៊ាន។ តាមនោះ សហគ្រាសវៀតណាមជាច្រើន មានឱកាសបើកទូលាយការវិនិយោគទៅបណ្តាប្រ ទេសជាសមាជិក ក្នុងនោះមានប្រទេសកម្ពុជា ឡាវ សឹង្ហបុរី និងមីយ៉ានម៉ា។ លោក Do Viet Hung អគ្គនាយករង ធនាគាវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា (BIDC) ចំណុះធនាគារ វិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) បានឲ្យដឹងថា៖

        “រហូតមកដល់ពេលនេះ BIDC មានទ្រពសម្បត្តិសរុបញគឺ៧៦០ លានដុល្លារ អាមេរិក និងស្ថិតក្នុង Top ១០ធនាគារធំបំផុតនៅកម្ពុជា។ សកម្មភាពធ្វើអាជីវកម្ម របស់ BIDC ក្នុងរយៈពេល៧ឆ្នាំកន្លងទៅគឺទទួលបានការជួយឧបត្ថម្ភជាច្រើនពីរដ្ឋា ភិបាលនៃប្រទេសទាំងពីរ ជាពិសេសគឺការជួយឧបត្ថម្ភរបស់ស្ថានទូតនិងតំណាង ពាណិជ្ជកម្មនៅកម្ពុជា”។

        តាមការវាយតម្លៃរបស់លោក Le Luong Minh អគ្គលេខាធិការអាស៊ានថា ៖ តម្លៃ ផ្លាស់ប្តូរពាណិជ្ជកម្មផ្ទៃក្នុងចាប់ពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៦ រវាងវៀតណាមជាមួយ ប្រទេសសមាជិកដទៃទៀតគឺកើន ១២០%ស្រូបយក១១%នៃតម្លៃប្រាក់ពាណិជ្ជកម្ម សរុបរបស់វៀត ណាម។ ប្រការនេះ បានបញ្ជាក់នូវការជោគជ័យក្នុងការធ្វើសមាហ រណកម្មនិងតភ្ជាប់សេដ្ឋកិច្ចអាស៊ានរបស់វៀតណាម។តាមនោះ វៀតណាមបានរួម ចំណែកជាមួយប្រទេសសមាជិក កសាងសហគមអាស៊ានមួយកាន់តែរឹងមាំ រួមគ្នា ឆ្ពោះទៅការអនុវត្តទស្សនវិស័យអាស៊ាន២០២៥ ក្នុងនោះ បង្កើតឡើងតំបន់សេដ្ឋកិច្ច អាស៊ានស្ថិរភាព សម្បូររុងរឿង មានការប្រកួតប្រជែងខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ