អាស៊ានស្វែងរកទិសដៅថ្មីសំរាប់ការអភិវឌ្ឍន៍ជនបទនិងកាត់បន្ថយភាពក្រីក្រ

(VOV)_ការប្រមូលផ្តុំកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ជនបទ ត្រូវបាន​បណ្ដា
ប្រទេសអាស៊ានចាត់ទុកជាភារកិច្ចស្នូលនឹងជាគ្រឹះដ្ឋានរឹងមាំដើម្បីអភិវឌ្ឍន៍​និរន្តរ
ភាពរបស់អាស៊ាននាពេលខាងមុខនេះ។ ដូច្នេះ សន្និសីទថ្នាក់រដ្ឋមន្ត្រី​អាស៊ាន ស្ដី
អំពីការអភិវឌ្ឍន៍ជនបទ និងកាត់បន្ថយភាពក្រីក្រ (AMRDPE) សុទ្ធតែផ្តល់វិធាន
ការណ៍ យន្តការសហប្រតិបត្តិការថ្មី ដើម្បីជំរុញការងារកាត់​បន្ថយភាពក្រីក្រ។ ពិ
សេសនៅក្នុងកិច្ចប្រជុំលើកទី៩ របស់  AMRDPE ដែល​ទើបនឹងបានប្រព្រឹត្តទៅ
នៅទីក្រុងវៀងច័ន្ទ (ឡាវ) យន្តការ៖សហប្រតិបត្តិការ​សាធារណះ ឯកជន និង
ប្រជាជន ត្រូវបានចាត់ទុកជាទិសដៅថ្មី ក្នុងការអភិវឌ្ឍន៍ជនបទ កាត់បន្ថយភាព
ក្រីក្រ។

អាស៊ានស្វែងរកទិសដៅថ្មីសំរាប់ការអភិវឌ្ឍន៍ជនបទនិងកាត់បន្ថយភាពក្រីក្រ - ảnh 1
អាស៊ានស្វែងរកទិសដៅថ្មីសំរាប់ការអភិវឌ្ឍន៍ជនបទនិងកាត់បន្ថយភាពក្រីក្រ

ដោយមានគោលដៅ ប្រមូលផ្តុំក្នុងការងារសង្គមកិច្ច និងដៃគូសាធារណះ​ ឯក
ជននោះ ប្រធានគណៈប្រតិភូនៃបណ្ដាប្រទេសអាស៊ាន ដែលបានចូលរួមសន្និសីទ AMRDPE ៩ បានចែករំលែកបទពិសោធន៍ របស់ប្រទេសខ្លួន​ ក្នុងការ​អភិវឌ្ឍន៍​ជន
បទ និងកាត់បន្ថយភាពក្រីក្រ។

          ក្នុងរយពេលកន្លងទៅ បណ្ដាប្រទេសអាស៊ានទទួលបានសមិទ្ធិផលសកម្មជា
ច្រើន ក្នុងការងារកាត់បន្ថយភាពក្រីក្រ។ តាមអគ្គលេខាធិការ អាស៊ាន លោក Le
Luong Minh ថា៖ បង្កើនកិច្ចសហប្រតិបត្តិការសាធារណះ ឯកជន ​និងប្រជា​ជន​ ជា
មុខព្រួញ១ក្នុងចក្ខុវិស័យ របស់អាស៊ាន ក្រោយឆ្នាំ ២០១៥។ ប្រការនេះ​ជួយអា
ស៊ានសម្រេចគោលដៅកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសជាសមា​ជិកនានា 
ហើយដើម្បីអនុវត្តបានប្រការនេះ ក៏ត្រូវតែមានការចូលរួមរបស់​សមាសភាពទាំង
ឡាយក្នុងសង្គមផងដែរ។

          “ ដើម្បីធានាកាត់បន្ថយគម្លាតអភិវឌ្ឍន៍នោះគឺការកាត់បន្ថយភាពក្រីក្រជា​
គោលដៅស្នូលមួយរបស់អាស៊ាន។ ក្នុងទស្សវត្ស៍កន្លងទៅ អត្រាជនក្រីក្រត្រូវបាន
ថយចុះនៅប្រទេសជាសមាជិកនានា បានជាង៤ដង គឺស្មើនឹង៤០០%។នេះគឺជា​
សមិទ្ធិផលធំ១។ សមិទ្ធិផលទាំងឡាយដែលទទួលបាននេះ មិនគ្រាន់តែដោយ
សារការដឹកនាំរបស់រដ្ឋាភិបាលប៉ុណ្ណោះទេថែមទាំង របស់សមាសភាពផ្សេងៗ”​
ក្នុងសង្គមទៀតផង ដូចជា៖ ផ្នែកឯកជន អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នអភិវឌ្ឍន៍ 
និងមានការជួយឧបត្ថម្ភពីដៃគូនានារបស់អាស៊ាន អង្គការសហប្រជា​ជាតិ និងអង្គ
ការអន្តរជាតិនានាទៀតផង ។”

          សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីអំពីការអភិវឌ្ឍន៍ជនបទ និងកាត់បន្ថយ​ភាពក្រីក្រ (AMRDPE) ត្រូវបានរៀបចំឡើងជាលើកដំបូង នាឆ្នាំ ១៩៩៧ ហើយបានអនុ
ម័តលើគំរោងផែនការធ្វើសកម្មភាព ស្ដីពីការអភិវឌ្ឍន៍ជនបទ កាត់បន្ថយភាពក្រីក្រ
 និងផែនការធ្វើសកម្មភាពចំពោះបណ្ដាញសន្តិសុខសង្គម ក្នុងអាស៊ាន។

          ជារៀងរាល់២ឆ្នាំ/ម្តង បណ្ដាប្រទេសជាសាមាជិកអាស៊ាន បានជួបជុំគ្នា ដើម្បី​
ពិភាក្សាផែនការថ្មីៗ ដាក់ចេញសកម្មភាពជាក់ស្ដែង កសាងរបៀបរបបសំរាប់ការ
អភិវឌ្ឍន៍ជនបទ និងកាត់បន្ថយភាពក្រីក្រ។ ក្នុងសម័យប្រជុំថ្មីៗនេះ អង្គសន្និសីទ
បានពិភាក្សាហើយចេញសេចក្ដីសម្រេចចិត្តសំខាន់ជាច្រើន ដូចជា៖ ផែនការ​មេធ្វើ
សកម្មភាព អំពីការអភិវឌ្ឍន៍ជនបទ និងកាត់បន្ថយភាពក្រីក្រ ដំណាក់កាល ២០១១
-២០១៥ កំណត់វិធានការណ៍ដើម្បីអភិវឌ្ឍន៍ជនបទ និងកាត់បន្ថយ​ភាពក្រីក្រ ។
ដោយមានទិសដៅត្រឹមត្រូវ និងវិធានការសមស្រប បានជាងអត្រា​ជនក្រីក្រនៅ
អាស៊ាន បានថយចុះយ៉ាងខ្លាំងក្នុងទស្សវត្ស៍កន្លងទៅ។ លោក Katiman Kartowinomo
ប្រធាន SOM អំពីការអភិវឌ្ឍន៍ជនបទ និងកាត់បន្ថយភាព​ក្រីក្រឥណ្ឌូនេស៊ី បាន
អោយដឹងថា៖

          “ នៅឥណ្ឌូនេស៊ី យើងខ្ញុំឃើញថា៖​តំបន់ជនបទជាបុព្វហេតុសំខាន់ ​ដើម្បី
អភិវឌ្ឍន៍។ ដូច្នេះ យើងខ្ញុំផ្តល់សិទ្ធិជាច្រើន និងប្រមូលផ្តុំកម្លាំងជាច្រើនជាង សំ
រាប់តំបន់នេះ។ ដូច្នេះ ប្រជាជនអាចបង្កើតផែនការតាមតម្រូវការរបស់ខ្លួន និង
គ្រប់គ្រងប្រភពធនធានរបស់ខ្លួន។​តាមនោះ គេអាចបំពេញបានតម្រូវការចាំ
បាច់នានា​នៅអនាគត។”

អាស៊ានស្វែងរកទិសដៅថ្មីសំរាប់ការអភិវឌ្ឍន៍ជនបទនិងកាត់បន្ថយភាពក្រីក្រ - ảnh 2
អាស៊ានស្វែងរកទិសដៅថ្មីសំរាប់ការអភិវឌ្ឍន៍ជនបទនិងកាត់បន្ថយភាពក្រីក្រ


          ក្រៅពីការដាក់ចេញយន្តការថ្មីសំរាប់ការអភិវឌ្ឍន៍ជនបទនិងកាត់បន្ថយភាព
ក្រីក្រ សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីអំពីការអភិវឌ្ឍន៍ជនបទ និងកាត់បន្ថយ​ភាពក្រីក្រ (AMRDPE) ២០១៥ ក៏បានអនុម័តលើផែនការធ្វើសកម្មភាពថ្មី ក្នុង​ដំណាក់កាល ២០១៦-២០២០ ដោយប្រមូលផ្តុំក្នុងវិស័យអាទិភាពចំនួន៦  ​ក្នុងនោះមាន
បញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ កិច្ចសហប្រតិបត្តិការសាធារណៈ-ឯកជន និងប្រ
ជាជន។ ខ្លឹមសារទាំងនេះនឹងបានដាក់ជូនសន្និសីទជាន់ខ្ពស់អាស៊ាន ២៧ ពិនិត្យ
មើលនិងអនុម័ត សំដៅរួមចំណែកកសាងសហគមន៍អាស៊ាន នាចុងឆ្នាំ ២០១៥នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ