វៀតណាមនិងឥណ្ឌូនេស៊ីមានទំនាក់ទំនងមិត្តភាព ប្រពៃណីយូរអង្វែង ដែលត្រូវ
បានលោកប្រធានហូជីមិញ និងអតីតប្រធានាធិបតី Sukarno បានស្ថាបនាឡើង និង ត្រូវបានថ្នាក់ដឹកនាំគ្រប់ជំនាន់ និងប្រជាជននៃប្រទេសទាំងពីរបានពូនជ្រុំ។ ដោយ ឈរទៅលើស្មារតីនោះ ក្នុងរយះពេលច្រើនឆ្នាំកន្លងទៅ ទំនាក់ទំនងសហប្រតិបត្តិការ
វៀតណាម និងឥណ្ឌូនេស៊ី ទទួលបានសមិទ្ធិផលដ៏ធំធេង លើវិស័យជាច្រើនក្នុងនោះ មានកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម។
|
ឥណ្ឌូណេស៊ីជាដៃគូសេដ្ឋកិច្ចសំខាន់របស់វៀតណាម(http://vnexpress.net/) |
ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ខឿនសេដ្ឋកិច្ចឥណ្ឌូនេស៊ីអះអាងបាននូវតួនាទីរបស់ខ្លួន
ជា ជំហានៗ ហើយបានក្លាយទៅជាទីមកដល់ដ៏គូរអោយទាក់ទាញ ចំពោះ អង្គភាព អាជីវកម្មនៃប្រទេសជាច្រើនក្នុងតំបន់និងអន្តរជាតិ។ ល្បឿនកំណើរបស់ឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០១១ ទទួលបាន ៦,៥% គ្រោងទទួលបាន ៦,៣-៦,៧% ក្នុងឆ្នាំ២០១២។ ឥណ្ឌូនេស៊ី ក្លាយទៅជា ខឿនសេដ្ឋកិច្ចធំទី១៥ និងជាខឿនសេដ្ឋកិច្ច អភិវឌ្ឍន៍លឿនឈរលំដាប់ទី២ លើពិភពលោក។ទោះបីជា ឥណ្ឌូនេស៊ី ទទួលបានសមិទ្ធផលជាច្រើន
ក៏ ដោយ ប៉ុន្តែ នៅមានការលំបាកសាកល្បងជាច្រើន ដែលត្រូវឆ្លងកាត់ ដូចជា៖ រក្សាបានកំណើនសេដ្ឋកិច្ចចីរភាព បង្កើតការងារធ្វើអោយពលករដែលកំពុងកើនឡើងកាត់
បន្ថយភាពក្រីក្រ …ល។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងជំរុញខ្លាំង ការទាក់
ទាញ ទុនវិនិយោគពីបរទេស បង្កលកុ្ខណះងាយស្រួលជាង ដល់បណ្ដាអង្គភាពអាជីវកម្ម ក្នុងតំបន់ និងអន្តរជាតិ ចូលមកទីផ្សារដែលពោបេញទៅដោយសក្ដានុភាពរបស់ខ្លួន។ ក្នុងចំណោមប្រទេសដៃគូ វៀតណាម ជានិច្ចកាលជាមិត្តទំនិញមួយ ក្នុងចំណោមមិត្ត
ទំនិញសំខាន់ ចំពោះឥណ្ឌូនេស៊ី។ ប្រការនេះ ត្រូវបាន ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំ
នៅ វៀតណាម Mayerfas បានអះអាងថា៖
“ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទ្វេភាគី ដើរតួនាទីដ៏សែនសំ
ខាន់។ ប្រទេសយើងទាំងពីរ បានខំប្រឹងប្រែង ដើម្បីបង្កើនតំលៃ ពាណិជ្ជកម្ម ពី ៤,៧ ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០១១ កើនឡើងពីរដង នាឆ្នាំ ២០១៥។ ដូច្នេះ ការ
កសាង ទំនាក់ទំនងជិតស្និទ្ធ អំពីសេដ្ឋកិច្ច រវាងឥណ្ឌូនេស៊ី និងវៀតណាម គឺជាបញ្ហា ស្នូលមួយ ក្នុងចំណោមបញ្ហាស្នូល ក្នុងទំនាក់ទំនងបរទេស របស់ឥណ្ឌូនេស៊ី កាល ពីឆ្នាំ ១៩៥៥មក។”
ចែករំលែកទស្សនះដូចពោលខាងលើ របស់ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំ នៅវៀតណាម Mayerfas អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son បានអះ
អាង ថា៖ រដ្ឋាភិបាល និងប្រជាជនវៀតណាម ជានិច្ចកាលគោរព និង មានគោលបំ
ណង អភិវឌ្ឍន៍ខ្លាំងថែមទៀត ទំនាក់ទំនង ជាមួយឥណ្ឌូនេស៊ី ឆ្ពោះទៅ ការកសាង
ដៃគូយុទ្ធ សាស្ត្រ ៖
“ ចំពោះវៀតណាម ឥណ្ឌូនេស៊ីជានិច្ចកាលជាដៃគូមួយ ក្នុងចំណោមដៃគូសេដ្ឋ
កិច្ចសំខាន់។ តំលៃប្រាក់ពាណិជ្ជកម្ម ទ្វេភាគី កើនខ្លាំងណាស់និងតាមទិសតុល្យ ភាព ជាង ក្នុងបណ្ដាឆ្នាំថ្មីៗនេះ។ តំលៃប្រាក់ពាណិជ្ជកម្ម ទទួលបាន ៤,៧ពាន់លានដុល្លារ អាមេរិក នាឆ្នាំ ២០១១ និងជាង ២,៥ ពាន់លានដុល្លារអាមេរិក ក្នុងរយះពេល ៧ខែ
ដើមឆ្នាំ ២០១២។ កិច្ចសហប្រតិបត្តិការក្នុងបណ្ដាវិស័យ ការពារប្រទេស សន្តិសុខ
កសិកម្ម…ជាដើម ក៏បានបង្កើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយនាំមកនូវលទ្ធផលគួរអោយ កត់សម្គាល់ ដើម្បីឆ្លើយតបនឹងផលប្រយោជន៍ជាក់ស្ដែង របស់ភាគីទាំងពីរ។”
តាមការស្រាវជ្រាវនាពេលថ្មីៗនេះ ដោយក្រុមប្រឹក្សា ពិគ្រោះយោបល់ពាណិជ្ជ
កម្ម អាស៊ានអនុវត្ត ដោយផ្អែកទៅលើសំនួរស្ទង់មតិ ចំពោះអង្គភាពអាជីវកម្ម ចំនួន ៤៥០អង្គភាព និង មជ្ឈដ្ឋានថ្នាក់ដឹកនាំក្នុងតំបន់បានសរអោយឃើញថា៖ទីកន្លង វិនិយោគល្អបំផុតគឺ ឥណ្ឌូនេស៊ី (ជាមួយ ៥០%) និងទីពីរគឺ វៀតណាមជាមួយ(៤៦%)។ ជាទីផ្សារមានការទាក់ទាញច្រើនបំផុតក្នុងតំបន់ វៀតណាម និងឥណ្ឌូនេស៊ី ជានិច្ច
កាល ខំប្រឹងប្រែង ជំរុញទំនាក់ទំនងផ្លាស់ប្តូរពាណិជ្ជកម្ម។ វៀតណាម បាននាំចេញ
ទៅ ឥណ្ឌូនេស៊ី បណ្ដាមុខទំនិញ ដូចជា៖ទូរស័ព្ទ ដែក ថែប អង្ករ …ល។ និងនាំចូលពី
ឥណ្ឌូនេស៊ី បណ្ដាមុខទំនិញដូចជា៖ ក្រដាសគ្រប់ប្រភេទ ឈើ និងបណ្ដាផលិតផល
ធ្វើពីឈើ…ជាដើម។ ក្នុងរយះពេល ៦ខែ ដើមឆ្នាំ ២០១២ វៀតណាមបាននាំចេញ ទំនិញទៅឥណ្ឌូនេស៊ី ដែលមានទឹកប្រាក់ចំនួន ១,១៣ ពាន់លានដុល្លារអាមេរិក កើន ២០,១% បើប្រៀបនឹងរយះពេលដូចគ្នា ពីឆ្នាំ ២០១១ និងនាំចូលទំនិញដែលមានតំលៃ
១,០៧ ពាន់លានដុល្លារអាមេរិក។ តួលេខទាំងនេះ បានសម្ដែងនូវការទាក់ទាញ និង សក្ដានុពលក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម របស់ប្រទេសទាំងពីរ ក្នុងរយះពេលខាងមុខ
នេះ៕