(VOV)_ទេសចរណ៍ជាវិស័យឧស្សាហកម្ម រួមវិភាគទានច្រើនទី៤ចំពោះថវិការដ្ឋ
ឥណ្ឌូនេស៊ី ក្នុងរយៈពេលកន្លងទៅ។ ក្នុងឆ្នាំ ២០១៦ក្នុងពេលតំលៃនាំចេញរបស់មុខ
ទំនិញមុខព្រួញមួយចំនួនរបស់ប្រទេសនេះដូចជា៖ប្រេងឧស្ម័ន ប្រេងដូង និងកៅ
ស៊ូកំពុងថយចុះទេសចរណ៍ត្រូវបានចាត់ទុកជាវិស័យមុខព្រួញដើម្បីអភិវឌ្ឍន៍ និង
ជាមាគា៍ថ្មីចំពោះឥណ្ឌូនេស៊ី។ ក្នុងចំណោមទីផ្សារទេសចរណ៍មកដល់ឥណ្ឌូនេស៊ី វៀត
ណាមជាប្រទេសមានសក្ដានុភាពជួរមុខ ចំពោះអង្គភាពអាជីវកម្មទេសចរណ៍និង
ដឹកជញ្ជូនរបស់ឥណ្ឌូនេស៊ី។
|
ឥណ្ឌូនេស៊ីខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរវៀតណាម |
ដោយមានផ្ទៃដីជាង១,៩លានម៉ែត្រក្រឡាឥណ្ឌូនេស៊ី មានតំបន់ទេសចរណ៍រាប់
ពាន់កន្លែងមានការទាក់ទាញខ្លាំងចំពោះភ្ញៀវទេសចរអន្តរជាតិ។ដោយសារជាប្រទេស
កោះធំបំផុតលើពិភពលោក ផ្នែកទេសចរណ៍សមុទ្រ ដើរតួនាទី សំខាន់បំផុតនៅឥណ្ឌូ
នេស៊ី ដោយមានបណ្ដាទួរទេសចរណ៍ល្បីឈ្មោះលើពិភពលោក ដូចជា៖ Bali , Raja, Ampat
កោះ Komodo ។ ទន្ទឹមនឹងនោះ ដោយមាន៣០០ជនជាតិ បណ្ដាកញ្ចប់ទួរទេសចរណ៍
ស្រាវជ្រាវ ស្វែងយល់អំពីវប្បធម៌ឥណ្ឌូនេស៊ីក៏ជាឧត្តមភាពមួយដើម្បីទាក់ទាញភ្ញៀវ
ទេសចរបរទេសដែរ។ ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលថ្មីៗនេះ
លោក Firnandi Gufron ប្រធាននាយកដ្ឋានពន្លឿនទេសចរណ៍ ក្រសួងទេសចរណ៍ឥណ្ឌូ
នេស៊ី បានអោយដឹងថា៖ វៀតណាមជាទីផ្សារមួយក្នុងចំណោមទីផ្សារសំខាន់ចំពោះវិ
ស័យទេសចរណ៍ឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០១៦៖
“ នាបច្ចុប្បន្ន យើងខ្ញុំ បានអនុវត្តយុទ្ធសាស្ត្រផ្សព្វផ្សាយទេសចរណ៍ឥណ្ឌូនេស៊ី
ទៅបរទេសជាច្រើន ជាពិសេសគឺនៅវៀតណាម។ យុទ្ធសាស្ត្រដំបូងបង្អស់គឺការកសាង
ពាណិជ្ជសញ្ញា។ យើងខ្ញុំនឹងឧទ្ទេសនាមកម្មវិធី៖ឥណ្ឌូនេស៊ីអស្ចា្យ នៅវៀតណាម ដោយ
សារនៅឥណ្ឌូនេស៊ីមានទេសចរណ៍គ្រប់ប្រភេទលើពិភពលោក។ ឥណ្ឌូនេស៊ីមានសមុទ្រ
កោះ ហើយក៏មានព្រិល នៅតំបន់ Papua ទៀតផង។ យុទ្ធសាស្ត្រទី២គឺយើងខ្ញុំបាន
អនុវត្តការផ្សព្វផ្សាយទេសចរណ៍ នៅតាមលើមធ្យោបាយទូរគមនាគមន៍នានា ទាំង
នៅកាសែតបោះពុម្ភជាក្រដាស និងកាសែត Online ។ ហើយចុងក្រោយគឺយើងខ្ញុំបង្ក
លក្ខណះអោយបណ្ដាក្រុមហ៊ុនទេសចរណ៍ អ្នកគ្រប់គ្រងឥណ្ឌូនេស៊ី បានជួបជុំជាមួយ
ដៃគូផ្សេងៗនៅហាណូយ និងទីក្រុងហូជីមិញ។ ”
តាមការធ្វើស្ថិតិរបស់ក្រសួងទេសចរណ៍ឥណ្ឌូនេស៊ីថា បរិមាណភ្ញៀវទេសចរណ៍
វៀតណាម មកដល់ឥណ្ឌូនេស៊ី ក្នុងឆ្នាំ ២០១៥ ទទួលបានជិត៥ហ្មឺននាក់។ តាមលោក
Fernando ដំណាងក្រុមហ៊ុនទេសចរណ៍ MG Destination (ឥណ្ឌូនេស៊ី) បានអោយដឹង
ថា៖ បរិមាណភ្ញៀវទេសចរណ៍វៀតណាមមកដល់ឥណ្ឌូនេស៊ីនៅមានកំហិតដោយសារ ប្រជាជនវៀតណាមមិនសូវស្គាល់ឥណ្ឌូនេស៊ី ទន្ទឹមនឹងនោះ ជើងហោះហើរពីវៀតណាម-ឥណ្ឌូនេស៊ី មានតែមួយជើងគត់ក្នុងមួយថ្ងៃ ហើយតំលៃខ្ពស់ទៀតគឺជាង៥០០ដុល្លារ
អាមេរិក។ លោក Fernando បានអោយដឹងថា៖
“ តំលៃសំបុត្រយន្តហោះពីវៀតណាមទៅកាន់ឥណ្ឌូនេស៊ី ខ្ពស់ជាងទៅកាន់ជប៉ុន។
នេះគឺជាបញ្ញាអំពីហិរញ្ញវត្ថុ។ ប្រសិនបើមិនគិតអំពីថ្លៃសំបុត្រយន្តហោះ គឺចំណាយផ្សេងៗ
នៅឥណ្ឌូនេស៊ីគឺថោកណាស់។ ប្រាក់ចំនួន២០០ដុល្លារអាមេរិក អាចមានទួរទេសចរណ៍
ក្នុងរយៈពេល៤ថ្ងៃ ៣យប់ដែរ។ ម្ហូបអាហារនៅឥណ្ឌូនេស៊ី ក៏សមស្របជាមួយភ្ញៀវទេស ចរវៀតណាម ហើយយើងខ្ញុំក៏មានបណ្ដាមុខម្ហូបអាហារវៀតណាម ថៃនិងចិនទៀតផង។”
ដើម្បីដោះស្រាយការលំបាកនាបច្ចុប្បន្ននេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងស្វែងរក
ឱកាសសហប្រតិបត្តិការ និងជួយឧបត្ថម្ភពីក្រុមហ៊ុនអាកាសចរណ៍នានា ក្នុងដំបន់។ នាបច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (Singapore Airlines ) បានឯកភាពស្រាវ
ជ្រាវអនុវត្តជើងហោះហើរផ្ទាល់ពីវៀតណាមទៅកាន់តំបន់ទេសចរណ៍លេចធ្លោនៅឥណ្ឌូ
នេស៊ី ដោយមានតំលៃប្រកួតប្រជែង។
ទន្ទឹមនឹងការបង្កលក្ខណះងាយស្រួលអោយភ្ញៀវទេសចរវៀតណាមមកដល់ឥណ្ឌូ
នេស៊ី រដ្ឋាភិបាលឥណ្ឌូនេស៊ីក៏កំពុងអនុវត្តកម្មវិធីបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស
ដើម្បីបំរើសេវេកម្មទេសចរចំពោះភ្ញៀវទេសចរវៀតណាមប្រកបដោយល្អប្រើបំផុត។
លោក Firnandi Gufron បានអោយដឹងថា៖
“ រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលភាសាបរទេស
មួយចំនួន និងមហាវិទ្យាល័យនានាដើម្បីបណ្ដុះបណ្ដាលភាសាវៀតណាម។ ប្រការនេះ
មិនងាយស្រួលទេ ប៉ុន្តែខ្ញុំជឿជាក់ថា៖នឹងបណ្ដុះបណ្ដាលបានអ្នកបំរើលើយន្តហោះនិង
អ្នកមគ្គុទេសអាចនិយាយភាសាវៀតណាមបាន។”
នៅពេលឧបសគ្គនិងការលំបាកទាំងនេះ ត្រូវបានដោះស្រាយ ឥណ្ឌូនេស៊ីនឹង
ក្លាយទៅជាទីតាំងមួយគួរអោយទាក់ទាញចំពោះភ្ញៀវទេសចរវៀតណាម។ គោលដៅ
របស់ឥណ្ឌូនេស៊ី ក្នុងឆ្នាំ ២០១៦នេះគឺអាចទាក់ទាញភ្ញៀវទេសចរវៀតណាមប្រមាណ
៥៥ ពាន់នាក់ (កើន១០%បើប្រៀបនឹងឆ្នាំ ២០១៥។ ហើយជាមួយនឹងការខំប្រឹងប្រែង
របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏ដូចជាក្រុមហ៊ុនទេសចរនៃប្រទេសទាំងពីរតួរលេខនេះ
គឺពិតជាអាចសម្រេចបាន៕