ឥណ្ឌូនេស៊ីជំរុញការដាំដុះដើម្បីកាត់បន្ថយអតិផរណា

(VOVWorld) - ដាំម្ទេសនៅក្នុងចំការគ្រួសារ ជាវិធានការមួយ ក្នុងចំណោមបណ្ដាវិធាន
ការដែលរដ្ឋ​អំណាច របស់ប្រធានាធិបតីឥណ្ឌូនេស៊ី ដាក់ចេញ ក្នុងរយះពេលថ្មីៗនេះ 
ដើម្បី​រាំងស្កាត់អតិផរណាកំពុងកើនឡើងយ់ាងខ្ពស់។ ប្រធានាធិបតីឥណ្ឌូនេស៊ី  បាន ចាត់ទុកថា៖ វិធានការនេះ នឹងរាំងស្កាត់បានតំលៃម្ទេស -ជាមុខ​ម្ហូប​ប្រពៃណី​ដែល​មិនអាចខ្វះបាន ក្នុងការហូបចុករបស់ប្រជាជនឥណ្ឌូនេស៊ី​ កំពុងកើនឡើង​យ៉ាង​ខ្ពស់​ជាបន្តបន្ទាប់ ក្នុងរយះពេលកន្លងទៅ។

ឥណ្ឌូនេស៊ីជំរុញការដាំដុះដើម្បីកាត់បន្ថយអតិផរណា - ảnh 1
ម្ទេសជាមុខម្ហូបប្រពៃណីដែលមិនអាចខ្វះបាន ក្នុងការហូបចុករបស់ប្រជាជនឥណ្ឌូនេស៊ី(http://vietbao.vn)


          ក្នុងឆ្នាំ ២០១១ ដោយសារធាតុអាកាសទឹកភ្លៀងច្រើន ប្រទេសឥណ្ឌូនេស៊ីត្រូវ​ប្រឈមមុខនឹង ស្ថានភាពលិចទឹកក្នុងរយះពេលច្រើនខែ។ ដូច្នេះ ដង្កូវ មមី ​កើតមាន ឡើងនៅដំបន់នានា ធ្វើអោយទិន្នផលម្ទេសថយចុះច្រើន។ ប្រភពផ្គត់ផ្គងម្ទេស  មិន ឆ្លើយតបបានតម្រូវការទេ ដូច្នេះ តំលៃម្ទេសកើនឡើងជិត 5 ដង។ ដូច្នេះ ​តំលៃម្ទេស
នៅឥណ្ឌូនេស៊ី ​ថ្លៃជាង​សាច់គោទៅទៀត​។ ប្រការនេះកំពុង​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់ ប្រជាជនឥណ្ឌូនេស៊ី​។ ក្រៅពីស្ថានភាពម្ទេសត្រូវបាត់​រដូវ កើនថ្លៃ   ការជះឥទ្ធិពលនៃ
ការប្រែប្រួល អាកាសធាតុ ​បានធ្វើអោយ​រដូវប្រមូលផលស្រូវនៅដំបន់ជាច្រើន​ត្រូវ ថយចុះ តំលៃអង្ករកើនឡើងយ៉ាងខ្លាំង។

ចំពោះមុខសភាពការណ៏នេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចនាំចូលអង្ករចំនួន ១
លាន ៣០ ហ្មឹនតោន ពីថៃនិងវៀតណាម នាខែកុម្ភះឆ្នាំ ២០១២នេះ ក្រោយរយះពេល
២ឆ្នាំបញ្ឈប់ការនាំចូលអង្ករ​។ ប៉ុន្តែ រដ្ឋអំណាចឥណ្ឌូនេស៊ីក៏បាន​អោយដឹង​ថា​៖ កំពុង ខ្វល់ចិត្តអំពីតំលៃរបស់ម្ទេស។ ដូច្នេះ ​មានតែ​របៀប​មួយគត់គឺ​៖ ​ប្រជាជន​ត្រូវដាំម្ទេស ដោយខ្លួនឯង ដើម្បីជួយបញ្ឆុះតំលៃប្រភេទគ្រឿងទេសពិសេសនេះ។ ដូច​ជាប្រជាជន ឥណ្ឌូនេស៊ីជាច្រើននាក់ផ្សេងៗទៀត គ្រួសារ​​បងស្រី Maryuni នៅភាគកណ្ដាល Jawa
ក៏ប្រើប្រាស់​ម្ទេសជាច្រើន​ ក្នុងការ​ហូប​ចុក​ប្រចាំថ្ងៃ៖

“គ្រួសារខ្ញុំដាំម្ទេស ពីព្រោះនោះជាតម្រូវការប្រចាំថ្ងៃ គ្រួសារខ្ញុំមិនអាចហូបចុកបាន 
ប្រសិនបើគ្មានរស់ជាតិហឹរ ។ ដូច្នេះ គ្រួសារខ្ញុំបាន​ដាំម្ទេសនៅក្នុងចំការ​របស់ខ្លួន ។​ ចំពោះខ្ញុំ តំលៃម្ទេស​នៅលើទីផ្សារកើនឡើងខ្ពស់ ​ក៏មិនជះឥទ្ធិពល​ដល់​គ្រួសារខ្ញុំដែរ។”

          ចលនាដាំម្ទេសនៅចំការរបស់គ្រួសារ បានរីករាលដាលយ៉ាងទូលំទូលាយទៅ​ក្នុងទូទាំងប្រទេស។ ​នាបច្ចុប្បន្ន ក្រសួងកសិកម្ម ​ក៏បានចាប់ផ្តើមផ្សព្វផ្សាយ​យ៉ាង​ទូលំ ទូលាយ អោយប្រជាជនអំពី បណ្ដារបៀបដាំដុះបន្លែរ និងផ្លែរឈើ ពិសេសគឺ​ក្នុងចំការ របស់ខ្លួន ដើម្បីអាចផ្គត់ផ្គង់អោយការហូបចុករបស់គ្រួសារខ្លួន ដោយខ្លួន​ឯង។ ក្រៅ ពីនោះ រដ្ឋាភិបាលក៏បានចាប់ផ្តើម ជំរុញយ់ាងខ្លាំង ចលនា ដោយរបៀប ចែកចាយ
គ្រាប់ពូជម្ទេសដោយឥតគិតថ្លៃអោយប្រជាជននៅដំបន់មួយចំនួន។

                    ជួយជ្រោមជ្រែងចលនាខាងលើ បណ្ឌិត Muhamad Syukur សាស្រ្តចារ្យផ្នែក
 ក្សេត្រវិទ្យា និងបន្លែផ្លែឈើ នៃសាលាសភាបណ្ឌិតកសិកម្ម Bogor ក៏បាន ផ្តល់ចំណេះ
ដឹង ជាសារវ័នឲ្យប្រជាជន អំពីការដាំ ម្ទេស ដើម្បីផ្គត់ផ្គង់ វត្ថុធាតុដើម ស្រស់ សម្រាប់
ម្ហូបប្រចាំថ្ងៃ៖ ​

          “ជាធម្មតាប្រជាជនអាចដំាម្ទេសនៅទីកន្លែងណាឬរដូវណាក៏បាន។ ម្ទេសអាចដំា នៅតំបន់ខ្ពង់រាបតំបន វាលទំនាបក៏បាន។ ប្រសិនជាយើងមានផ្ទៃ​ដីចង្អៀត យើងនៅតែ ដំាបំរើតំរូវការប្រចាំថ្ងៃបាន។”

          លោក Agung Laksono រដ្ឋមន្រ្តីក្រសួងសហប្រតិបត្តិការនិង សម្បូរ​រុងរឿង​ឥណ្ឌូនេស៊ី
 ឲ្យដឹងថា រដ្ឋាភិបាលកំពុងខំប្រឹងប្រែងរារាំង​ការ​ឡើងថ្លៃម្ទេស ដោយ​របៀបស្វែងរក បន្ថែម ប្រភពផ្គត់ផ្គង់លើទីផ្សារ។ មិនត្រឹមតែ អំពាវនាវប្រជា​ជនដំាម្ទេសដើម្បីបន្ថយអតិផលរណា ប្រធានាធិបតី Yudhoyono ក៏ បានអំពាវនាវប្រជាជនផ្លាស់ប្តូរទម្លាប់យកអង្ករធ្វើជាស្បៀង
អាហារ ចំាបាច់។រដ្ឋាភិបាលក៏បំផុសចលនា អំពាវនាវប្រជាជន ផ្លាស់ប្តូរ រចនាសម្ព័ន្ធ​ម្ហូប​
ប្រចំា​​ថ្ងៃដោយ របៀបហូបបន្ថែម គ្រប់ធុញជាតិ ដូចជាពោត ដំឡូង ដើម្បីបន្ធូរស្រាល ក្នុង ការចំណុះទៅ។

          ក្នុងស្ថានភាពតម្លៃស្បៀងអាហារលើពិភពលោកកំពុងឡើងដល់ កម្រិតខ្ពស់ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានអនុវត្តវិធានការថ្មីជាច្រើន ដោយសង្ឃឹមថា អាចដោះ​ស្រាយបានបញ្ហាស្បៀងអាហារឲ្យប្រជាជន ជាង​​ 230លាននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ