(VOV)_” ឥណ្ឌូនេស៊ីជាអ្វីៗទាំងអស់ដែលមិតអាចស្រមើលស្រមៃ “ ឥណ្ឌូនេស៊ី-
ទីមកដល់ដើម្បីទទួលទានមុខម្ហូបអាហារដ៏អស្ចារ្យ” នេះជាបណ្ដាពាក្យស្លោក ដែល
បានក្រុមហ៊ុនទេសចរណ៍ឥណ្ឌូនេស៊ីប្រើប្រាស់ក្នុងពេលព័ណនាអំពីប្រទេសរាប់មឹន
កោះនេះ នៅក្នុងសិក្ខាសាលាទេសចរណ៍៖ “ Indonesia Toursim Table Top” ដោយក្រ
សួងទេសចរណ៍ឥណ្ឌូនេស៊ី រួមសហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម
រៀបចំឡើង នាថ្ងៃទី៥មេសា នៅទីក្រុងហាណូយ។ នេះជាឱកាសមួយដើម្បីក្រុមហ៊ុន
ដំណាងអោយឥណ្ឌូនេស៊ីចំនួន១៥និងក្រុមហ៊ុនវៀតណាមចំនួន៤០បានជួបជុំគ្នា
ស្វែងរកឱកាសសហប្រតិតប្តិការ ជំរុញផ្នែកទេសចរណ៍អភិវឌ្ឍន៍។
|
ឥណ្ឌូនេស៊ីជំរុញការផ្សព្វផ្សាយទេសចរណ៍នៅវៀតណាម |
“ ជំរាបសួរ។ ខ្ញុំឈ្មោះ Febriana។ ថ្ងៃនេះ ខ្ញុំសូមឧទ្ទេសនាមអំពីប្រទេសឥណ្ឌូនេស៊ីចំ
ពោះអស់លោកអ្នកនាងតើនៅទីនេះមាន។ អ្នកណាដែលបានទៅប្រទេសឥណ្ឌូនេស៊ី,
Bali, Jakarta, Jogjakarta, ឬតំបន់ទេសចរណ៍ណាមួយនៅឥណ្ឌូនេស៊ីទេ?....”
ឆ្លើយនឹងសំនួរបស់អ្នកស្រី Febriana Budiman ជាអ្នកជំនាញការណ៍ទេសចរណ៍
មកពីឥណ្ឌូនេស៊ីនោះ មានមនុស្សមួយចំនួនបានលើកដៃ ហើយភាគច្រើនឆាប់បាន
ទៅទស្សនា Bali។ ប្រការនេះគ្មានអ្វីចំឡែកទេ។ពីព្រោះ Ba Li ត្រូវបានប្រគលជូនកិត្តិ
នាមជាឋានសួគ៍របស់ទេសចរណ៍លើពិភពលោកតាំងពីយូរណាស់មកហើយ។ ប៉ុន្តែ
មិនគ្រាន់តែមានកោះ Bali ប៉ុណ្ណោះទេ ឥណ្ឌូនេស៊ីនៅមានតំបន់ទេសចរណ៍គួរអោយ
ទាក់ទាញជាច្រើនទៀតផង។
ក្នុងបទអន្តរាគមន៍របស់ខ្លួន ដំណាងក្រុមហ៊ុនទេសចរណ៍មកពី Bali, Jakarta,
Jogjakarta, Bandung …លៗ បានឧទ្ទេសនាមអំពីតំបន់គួរអោយទាក់ទាញដែលគេកំ
ពុងធ្វើអាជីវកម្ម។ លោកស្រី Hanny តំណាងអោយក្រុមហ៊ុន Riztour Indowisata ដែល
មានទីស្នាក់ការនៅទីក្រុង Batam និងលោកស្រី Bernadette Jane ប្រធានការិយាល័យ
ប្រតិបត្តិក្រុមហ៊ុន The Sun Explorer ដែលមានទីស្នាក់ការនៅទីក្រុង Jakarta បាន
អោយដឹងថា៖
“ ពីសិង្ហបុរីមានជើងហោះហើរត្រង់ជាច្រើនមកដល់ Batam ដោយចំណាយ
ពេលជាងមួយម៉ោងតែប៉ុណ្ណោះ។ ជាងនេះទៅទៀត Batam ក៏ជិតនឹងប្រទេសម៉ា
ឡេស៊ីដែរ។ ដូច្នេះ ក្នុងកម្មវិធីទួរមួយ មិត្តអាចទៅទស្សនា Batam ផង ម៉ាឡេស៊ីផង
និងសិង្ហបុរីផង។ នៅ Batam មានវត្តព្រះពុទ្ធសាសនាជាច្រើន ឆ្នេសមុទ្រស្អាតដ៏
អស្ចារ្យ។ពិសេស នៅទីនេះមានមណ្ឌលកេរ្តិ៍ដំណែល សារមន្ទីរ”ភូមិវៀតណាម” ជា
ទីកន្លែងស្នាក់នៅរបស់ជនវៀតណាមមុននេះ នៅ Batam។”
|
ឥណ្ឌូនេស៊ីជំរុញការផ្សព្វផ្សាយទេសចរណ៍នៅវៀតណាម |
“ ខ្ញុំសូមអត្ថាធិប្បាយចំពោះបណ្ដាដៃគូវៀតណាមថា៖នៅឥណ្ឌូនេស៊ីមានទីមកដល់
ជាច្រើន ក្រៅពីទីក្រុង Jakata ឬ Bali។ មនុស្សជាច្រើនបានឆ្ងល់ បន្ទាប់ពីពេលខ្ញុំ
ឧទ្ទេសនាមអំពីកោះKomodo ទីក្រុង Yogyakarta និង Bromo ជាដើម។”
ក្រោយរយៈពេលប្រជុំជាងពីរម៉ោងមក បណ្ដាដៃគូទេសចរណ៍វៀតណាមសុទ្ធតែ
មានការសន្យាសហប្រតិបត្តិការជាមួយក្រុមហ៊ុនទេសចរណ៍ឥណ្ឌូនេស៊ី។ លោកស្រី
Pham Mai Phuong អនុប្រធានការិយាល័យទេសចរណ៍នៅក្នុងនិងក្រៅប្រទេស នៃ
ក្រុមហ៊ុនទេសចរណ៍អន្តរជាតិ Kim Lien ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនរៀប
ចំទួរទេសចរណ៍អោយភ្ញៀវទេសចរវៀតណាមទៅឯបរទេស ដែលក្នុងនោះមានឥណ្ឌូ
នេស៊ីផង បានអោយដឹងថា៖
“ លទ្ធផលរបស់ជំនួបធ្វើការថ្ងៃនេះគឺជោគជ័យ។ វាបាននាំមកអោយយើងខ្ញុំ
នូវប្រភពព័ត៌មានល្អ។ ពិសេស តាមរយៈកម្មវិធីនេះ យើងខ្ញុំក៏បានស្គាល់តំបន់ទេស
ចណ៍ជាច្រើនថែមទៀត ក្រៅពីកោះ Bali និងសេវាកម្មនៅទីនោះយ៉ាងមែចដែរ។”
ប៉ុន្តែ នាបច្ចុប្បន្ន នៅមានការលំបាកមួយចំនួនក្នុងការជំរុញកិច្ចសហប្រតិ
បត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។ ដូច្នេះ បរិមាណភ្ញៀវទេសចរណ៍ឥណ្ឌូនេស៊ីមកទស្សនាវៀតណាម និងភ្ញៀវទេសចរវៀតណាមទៅទស្សនាឥណ្ឌូនេស៊ីនៅមានកំហិត។
ស្ដីអំពីការលំបាកនេះ ông Pupung Thariq Fadhillah ប្រធាននាយកដ្ឋានពន្លឿន
ក្រសួងទេសចរណ៍ឥណ្ឌូនេស៊ី បានអោយដឹងថា៖
“ វៀតណាមជាទីផ្សារមួយពោពេញទៅដោយសក្ដានុភាព។ ការលំបាកមួយគឺ
ជើងហោះហើរត្រង់ពីវៀតណាមទៅកាន់ទីក្រុងផ្សេងៗនៅឥណ្ឌូនេស៊ីនៅមានកំហិត។
នាបច្ចុប្បន្ន មានជើងហោះហើរត្រង់ពីទីក្រុងហូជីមិញ (វៀតណាម) ទៅកាន់ទីក្រុង
Jakarta (ប្រទេសឥណ្ឌូនេស៊ី) ដោយក្រុមហ៊ុន Vietnam Airlines ធ្វើអាជីវកម្មតែ
ប៉ុណ្ណោះ។ យើងខ្ញុំសង្ឃឹមថា៖ឆ្នាំនេះនឹងមានតែជើងហោះហើរត្រង់ថែមទៀត ដោយ
ក្រុមហ៊ុន Vietjet ធ្វើអាជីវកម្ម។”
តាមព័ត៌មានពីអគ្គកុងស៊ុលឥណ្ឌូនេស៊ីប្រចាំនៅឥណ្ឌូនេស៊ីថា៖នាខែកញ្ញា
ឆ្នាំ២០១៧នេះ ក្រុមហ៊ុន Vietjet នឹងបើកជើងងហោះហើរត្រង់ពីហាណូយទៅកាន់
ទីក្រុង Jakarta ។នេះជាព័ត៌មានដំណឹងរីករាយមួយចំពោះក្រុមហ៊ុនទេសចរណ៍នៃ
ប្រទេសទាំងពីរ។នាពេលខាងមុខនេះ ភាគីទាំងពីរនៅបន្តបណ្ដាសកម្មភាពផ្សព្វ
ផ្សាយទេសចរណ៍ផងដែរ៕