ឱកាសជំរុញទំនាក់ទំនងមិត្តភាពឥណ្ឌូនេស៊ីនិងវៀតណាម

(VOV5)_លក្ខណះពិសេសដោយឡែកប្រកបដោយការ ទាក់ទាញចំណាប់
អារម្មណ៍។ នោះគឺជាអារម្មណ៍របស់ទស្សនិកជនទាំងអស់ដែលបានមានវត្តនមាន
នៅកម្មវិធីសម្ដែងសិល្បះឥណ្ឌូនេស៊ី-វៀតណាម នាយប់ថ្ងៃទី​២ធ្នូ​ នៅទីក្រុងហា
ណូយ។ ព្រឹត្តិការណ៍នេះបានរួមចំណែកផ្សព្វ​ផ្សាយ​ចំណុចដ៏វិសេសវិសសាលនៃ
ខឿនវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសទាំងពីរផង ព្រមទាំងជំរុញការជួបប្រា
ស្រ័យបង្កើតការ យលដឹងគ្នាទៅវិញទៅមករវាង​ប្រជាជននៃប្រទេសទាំងពីរវៀត
ណាមនិងឥណ្ឌូនេស៊ីទៀតផង។​     នៅសាលប្រជុំនៃសាលាមធ្យមសិក្សារជាន់
ខ្ពស់របាំ​ហាណូយ​កម្មវិធីសិល្បះឥណ្ឌូនេស៊ីនិងវៀតណាមបានចាប់ផ្តើមដោយ
ការ​សម្ដែងរបស់សិល្បករ Trie Aprina Saifitri រួមជាមួយវង់ភ្លេង​ប្រពៃណីមកពីប្រទេសឥណ្ឌូនេស៊ី ក្នុងសម្លេងទះដៃកងរំពង សប្បាយ​រីករាយរបស់ទស្សនិកជន។ 
ឱកាសជំរុញទំនាក់ទំនងមិត្តភាពឥណ្ឌូនេស៊ីនិងវៀតណាម - ảnh 1
ឱកាសជំរុញទំនាក់ទំនងមិត្តភាពឥណ្ឌូនេស៊ីនិងវៀតណាម

          បរិយាកាសកាន់តែមានភាពរស់រវើក​ជាង ដោយក្បាច់របាំ Maung Lygay ដ៏
វិសេសវិសាល របស់ជនជាតិ Suda នៅ Ban dung សម្ដែងដោយនាដការ Hardyanti
Pratiwi និង នាដករAgus Badeng ​។ ​ក្នុងសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ Sunda
 ។ អត្ថន័យនេះ​របាំនេះគឺ​ស្ដីអំពីជីវភាពរស់នៅ វប្បធម៌ ទំនៀមទំលាប់របស់ជនជាតិ
 Sunda ។ លោក Yoyon Darsono សិល្បករវង់ភ្លេងរបស់​ក្រុមសិល្បករ​ សិល្បការនី
ឥណ្ឌូនេស៊ី បានអោយដឹងថា៖

          “ Maung Lygay យកនិមិត្តរូបជាសត្វខ្លា ដូច្នេះ ​កាយវិការ​បស់របាំនេះដ៏ខ្លាំងក្លា
និងពោពេញទៅដោយកម្លាំងរស់​។ បណ្ដា​សកម្មភាពនេះបានបង្កើតឡើងជំនឿជាក់
 និងភាពក្លាហាន ដើម្បីការពារភាពត្រឹមត្រូវ។ របាំនេះក៏បានស្ដែងនូវក្តីសប្បាយរីក
រាយ ​ពីព្រោះវាជានិមិត្តរូបនៃការតស៊ូដើម្បីតំលៃជីវភាពរស់នៅរបស់មនុស្ស។ ”

          ដោយមានគោលដៅផ្លាស់ប្តូរវប្បធម៌ បណ្ដានិស្សិតឆ្នាំចុងក្រោយនៃសាលា
មធ្យមសិក្សារជាន់ខ្ពស់របាំវៀតណាម ក៏នាំមកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅ 
សំរាប់ទស្សនិកជននិយាយរួម និងបណ្ដាមិត្តភក្តិមកពីឥណ្ឌូនេស៊ីនិយាយដោយ
ឡែក។ របាំរបស់បណ្ដានារីជនជាតិ Cotu ( Viet Nam) ត្រូវបានសម្ដែងឡើងវិញដ៏​
រស់រវើកដោយ​នាដករ នាដកា​​វៀតណាម។ រីឯក្នុងសម្ដែងរបាំ Thai របស់បណ្ដា
និស្សិតនៃ​សាលា​មធ្យមសិក្សា​ជាន់​ខ្ពស់​របាំហាណូយវិញ​ បាននាំមកនូវចំណាប់​
អារម្មណ៍ដ៏ពិសេសដោយឡែកក្នុងដួងចិត្តទស្សនិកជន។ 

          កម្មវិធីសិល្បះរបាំបានក្លាយទៅជាពិធីបុណ្យសិល្បះ១ ដោយរបាំ Mojang
 Priangan ​សម្ដែងដោយបណ្ដានិស្សិតម​កពី​សាលាមធ្យមសិក្សារជាន់ខ្ពស់របាំហា
ណូយ ដោយមានការដឹកនាំពីបណ្ដាសិល្បករ សិល្បការនីឥណ្ឌូនេស៊ីទៀតផង។
 មិត្ត ​​Dao Thi Yen និស្សិតសាលាមធ្យមសិក្សាជាន់​ខ្ពស់ទេសចរណ៍ហាណូយ បាន
អោយដឹងថា៖

          “ ខ្ញុំឃើញថាវប្បធម៌ឥណ្ឌុនេស៊ីគួរអោយទាក់ទាញទឹកចិត្តណាស់​។ ​ពេល
ទស្សនាសំដែងម្តងៗ​ ខ្ញុំយល់ដឹងបន្ថែម​អំពីវប្បធម៌របស់​ប្រទេស​ឥណ្ឌូនេស៊ី។ ខ្ញុំ
សង្ឃឹមថា ​បណ្ដាសកម្មភាពនេះនឹងបានរៀបចំយ៉ាងច្រើនថែម​ទៀត ដើម្បីបណ្ដា
និស្សិតវៀតណាមអាចយល់ដឹងបន្ថែមអំពីខឿន​វប្បធម៌ នៃប្រទេសជិតខាង និង
បង្កើនចំណេះដឹងរបស់ខ្លួន។”

          តាមលោក Sadikin អនុពន្ធវប្បធម៌ និងព័ត៍មាននៃស្ថាន​ទូតឥណ្ឌូនេស៊ីប្រចាំ
នៅរដ្ឋធានីហាណូយ បានអោយដឹងថា៖ កម្មវិធី​សិល្បះនេះជាឱកាស១ក្នុងចំ
ណោមសកម្មភាពណជាពិសេស ដើម្បីឆ្ពោះទៅរំលឹកខួបអនុស្សាវរីយ៍លើកទិ៦០
នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-ឥណ្ឌូនេស៊ី (ថ្ងៃទី៣០​ ធ្នូ ឆ្នាំ ១៩៥៥
 និងថ្ងៃទី៣០ ធ្នូ នៅឆ្នាំ២០១៥) ។​​ កម្មវិធី​វប្បធម៌សិល្បះ​នេះជាឱកាសសំរាប់មហាជនវៀតណាម និងអាចជ្រួតជ្រាប​ស្វែងយលបន្ថែមអំពីទឹកដី វប្បធម៌ ពហុ
ជនជាតិឥណ្ឌូនេស៊ីទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ