ឱកាសស្វែងយល់អំពីទឹកដីនិងមនុស្សឥណ្ឌូនេស៊ីជាមួយកម្មវិធីអាហារូបករណ៍ Darmasiswa

សំដៅផ្សព្វផ្សាយ និងឧទ្ទេសនាមរូបភាព របស់ទឹកដីនិងមនុស្ស ជា​មួយ​ប្រទេស នានាក្នុងតំបន់ និងនៅលើពិភពលោក ក្នុងរយះពេល ប៉ុន្មានឆ្នាំកន្លងទៅ ​រដ្ឋា ភិបាលឥណ្ឌូនេស៊ីបានអនុវត្តកម្មវិធីផ្តល់អាហារូបករណ៍បណ្តុះបណ្ដាល​អោយ និស្សិត និងកម្មាភិបាលនៅប្រទេសជាច្រើនក្នុងតំបន់និងនៅលើពិភពលោក។ ​

ឱកាសស្វែងយល់អំពីទឹកដីនិងមនុស្សឥណ្ឌូនេស៊ីជាមួយកម្មវិធីអាហារូបករណ៍ Darmasiswa - ảnh 1
ឱកាសស្វែងយល់អំពី ទឹកដី និងមនុស្សឥណ្ឌូនេស៊ី ជាមួយកម្មវិធីអាហារូបករណ៍ Darmasiswa(http://www.daily-sun.com/)

          កម្មវិធីអាហារូបករណ៍ Darmasiswa ជាកម្មវិធីបណ្ដុះបណ្ដាល ​សិក្សារ ​ប្រចាំ ឆ្នាំ ដោយរដ្ឋាភិបាលឥណ្ឌូនេស៊ីផ្គត់ផ្គង់។ កម្មវិធីនេះត្រូវបានចាប់ផ្តើមពីឆ្នាំ២០០១  និងចំនួនសិក្ខាកាមចូលរួមបានកើនឡើងជាបន្តបន្ទាប់ ក្នុងឆ្នាំនិមួយៗ។​សិក្ខាកាម
ទាំងឡាយ​នឹងបានសិក្សាដោយឥតគិតថ្លៃ និងបានជួយឧបត្ថម្ភចំណាយហូបចុក  និងរស់នៅទៀតផង។កម្មវិធីនេះ ជួយនិស្សិនៃ​បណ្ដា​ប្រទេសមានឱកាសមកដល់ ឥណ្ឌូនេស៊ី ដើម្បីសិក្សារ និងស្វែងយល់​អំពី​ភាសា ​វប្បធម៏ និងជីវភាពរស់ នៅរបស់ ប្រជាជនឥណ្ឌូនេស៊ី។ លោក ​I Nyoman អនុព័ន្ធ​វប្បធម៏និងសារព័ត៍មាននៃស្ថានទូត ឥណ្ឌូនេស៊ី ប្រចាំ​នៅវៀតណាម​បានអោយដឹងថា៖

          “ក៏ដូចជាប្រទេស ផ្សេងៗ​ជាច្រើនទៀត ​ជាប្រចាំឆ្នាំ រដ្ឋាភិបាលឥណ្ឌូនេស៊ី ​មានកម្មវិធីអាហារូបករណ៍ សំរាប់បណ្ដានិស្សិតបរទេស។ អាហា​រូបករណ៍នេះ បានហៅថា Darmasiswa រួមមានកម្មវិធីចំនួន ៣ ៖ វគ្គបណ្ដុះ​បណ្ដាលក្នុងរយះ ពេលវែង មធ្យម និងខ្លី។ ឆ្នាំនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី បាន​ផ្តល់អាហា រូបករណ៍ ចំនួន ៧០០ អោយប្រទេសជាច្រើន និងក្នុងនោះ ​​សិក្ខា​កាម​វៀតណាមចំនួន ២៥ នាក់ទទួលបានអាហារូបករណ៍ Darmasiswa​ នេះ​។ ”

          តាមលោក I Nyoman​ ថា កម្មវិធីអាហារូបករណ៍ Darmasiswa នេះត្រូវបាន​
អនុវត្តតាមនយោបាយជួយឧបត្ថម្ភអប់រំបណ្ដុះបណ្ដាល របស់ស្ថានទូត​ឥណ្ឌូនេស៊ី។ គោលដៅ របស់កម្មវិធីនេះគឺ បង្កលក្ខណះអោយបណ្ដាសិក្ខា​កាមមកពី បណ្ដា
ប្រទេស ក្នុងតំបន់ និងពិភពលោក​  អាចមកដល់ឥណ្ឌូនេស៊ី ស្វែងយល់អំពី ​វប្បធម៏  និងមនុស្សឥណ្ឌូនេស៊ី។ ក្រោយរយះពេលជាច្រើនឆ្នាំ​កម្មវិធីនេះទទួលបានលទ្ធផល សកម្មជាច្រើន រួមចំណែកផ្សព្វផ្សាយ ​និង​ឧទ្ទេសនាមអំពីរូពភាពរបស់ឥណ្ឌូនេស៊ី  ទៅដល់ជនជាតិផ្សេងៗទៀត។

​          “រដ្ឋាភិបាលឥណ្ឌូនេស៊ីបានអនុវត្តកម្មវិធីនេះ បានជាង១០ ឆ្នាំហើយ។ ​ដល់ ឥឡូវនេះ កម្មវិធីនេះបានក្លាយទៅជាកម្មវិធីប្រចាំឆ្នាំ។ គុណភាពនៃបណ្ដា​វគ្គ បណ្តុះ បណ្ដាល និងបរិមាណសិក្ខាកាម បានកើនឡើងជាប្រចាំឆ្នាំ រួម​ដំណើរ​ជាមួយការ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ឥណ្ឌូនេស៊ី។”

ឱកាសស្វែងយល់អំពីទឹកដីនិងមនុស្សឥណ្ឌូនេស៊ីជាមួយកម្មវិធីអាហារូបករណ៍ Darmasiswa - ảnh 2
ឱកាសស្វែងយល់អំពី ទឹកដី និងមនុស្សឥណ្ឌូនេស៊ី ជាមួយកម្មវិធីអាហារូបករណ៍ Darmasiswa​(http://www.daily-sun.com/)


          ជាសិក្ខាកាមមួយនាក់ ក្នុងចំណោមសិក្ខាកាមចំនួន ២៥ របស់វៀតណាម​
ទទួល​បាន​កម្មវិធីអាហារូបករណ៍នេះ បងស្រី Tran Huong Tra អ្នកនិពន្ធ  កម្មវិធី
ផ្សាយ ជាភាសាឥណ្ឌូនេស៊ី​ កាណាល់ផ្សាយជាភាសាបរទេស​នៃ​វិទ្យុសម្លេង វៀត ណាម បានអោយដឹងថា៖

          “ខ្ញុំជាសិក្ខាកាមមួយនាក់ ក្នុងចំណោមសិក្ខាកាមចំនួន ២៥ ដែលត្រូវបាន
ទៅ​ឥណ្ឌូនេស៊ី​ ​ចូលរួមកម្មវិធីអាហារូបករណ៍ Darmasiswa ​របស់​ស្ថានទូត​ឥណ្ឌូ
នេស៊ី​ប្រចាំនៅវៀតណាម។ ខ្ញុំរំពឹងគិតថា នេះ​ជាវគ្គសិក្សារ១មាន​ផលប្រយោជន៍​ជាច្រើនដើម្បីខ្ញុំបំពេញបន្ថែមចំណោះដឹងអំពីភាសា​ឥណ្ឌូនេស៊ីផង ​និងវប្បធម៏​
ឥណ្ឌូនេស៊ីផង។ ”

នេះគឺជាគោលដៅដែលរដ្ឋាភិបាលឥណ្ឌូនេស៊ីឆ្ពោះទៅ សំដៅផ្សព្វផ្សាយ និង
ឧទ្ទេសនាមអំពីទឹកដី និងមនុស្សឥណ្ឌូនេស៊ី ទៅដល់ប្រទេសមិត្តនានា តាម​រយះបណ្ដាសិក្ខាកាមនេះ។ និងចំពោះបណ្ដាសិក្ខាកាមដែលទទួលបាន​អាហារូបករណ៍ Darmasiswa និងបណ្ដាកម្មវិធីអាហារូបករណ៍ផ្សេងៗទៀត ​នេះគឺជាឱកាស១ ដើម្បី ស្វែងយល់អំពីភាសា វប្បធម៏ សិល្បះរបស់ប្រទេសមាន​ជនជាតិជាង ២៥០ នេះ ។ តាមនោះ ប្រជាជននៃបណ្ដាប្រទេស អាចយល់ដឹង  និងខិតជិតមកគ្នាជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ