VOV-ភ្ញៀវទស្សនានឹងភ្ញាក់ខ្លួនក្នុងពេលបានដើរចូលពិភពកុមារជាមួយ
តុក្កតាគ្រប់ព័ណ៍។ ក្រៅពីតុក្កតាសំពាយក្រណាត់ឈើនៅមានតុក្កតាធ្វើពីដីឥដ្ឋ
ជាមួយរូបភាពនិងព័ណ៍ដ៏ស្អាតត្រូវបានគូរឡើងរឺបណ្ដាតុក្កតាឈើ Kokeshi
(តុក្កតាទំនើប)។ មិនត្រឹមតែបានកំសាន្តបណ្ដាប្រភេទតុក្កតាជប៉ុនប៉ុណ្ណោះទេ
ភ្ញៀវទស្សនានៅបានយល់ច្បាស់ជាងអំពីវប្បធម៍ប្រពៃណីជប៉ុនក្នុងពេលបាន
សាកបណ្ដាសំលៀកបំពាក់ Yukata ដ៏សាមញ្ញជាមួយព័រស្រាលដ៏វិសេសវិសាល របស់នារីជប៉ុនក្នុងរដូវក្តៅនិងកំសាន្តសិល្បៈបត់ក្រដាស់ origami និងបណ្ដា ល្បែងប្រជាប្រិយដ៏ពិសេសរបស់ជប៉ុនទៀតផង។ Vo Duy Quoc Thai និស្សិត វិទ្យាស្ថានហិរញ្ញវត្ថុបានសំណេះសំណាលថា៖
“នេះជាលើកដំបូងខ្ញុំបានមកពិព័ណមួយស្ដីពីជប៉ុន។ ខ្ញុំឃើញថាល្អណាស់ វប្បធម៍របស់ជប៉ុនដ៏ពហុបែប។ គួរឲ្យចាប់អារម្មណ៍បំផុតគឺបណ្ដាតុក្កតាទោះបីធ្វើខ្នាតតូចក្តីប៉ុន្តែវាស្អាតនិងបង្ហាញបាននូវសម័ត្ថភាពខ្ពស់។”
|
ពិព័ណ “តុក្កតាប្រពៃណីជប៉ុន” |
តុក្កតាជាង២០០គ្រឿងត្រូវបានតាំងបង្ហាញនៅសារៈមន្ទីរនារីវៀតណាមសុទ្ធតែជាផលិតផលធ្វើដោយដៃសិប្បកម្មដ៏ប៉ិនប្រសព្វរបស់បណ្ដាវិចិត្រករ
ជប៉ុន។ បណ្ដាទំនៀមទំលាប់វប្បធម៍ជំនឿសាសនារួមជាមួយបំណងប្រាថ្នា
របស់ប្រជាជនជប៉ុនត្រូវបានបង្ហាញដ៏រស់រវើកតាមរយៈបណ្ដាតុក្កតាប្រពៃណី
ជាមួយសម្លៀកបំពាក់និងទឹកមុខដ៏ប៉ិនប្រសព្វ។ លោកស្រី Sachei Ito ប្រធាន
សមាគមតុក្កតា Edo-Kemikomi ប្រពៃណី Sachiei បានឲ្យដឹងថា៖
“បណ្ដាតុក្កតានេះមានអត្ថន័យដ៏ជ្រាលជ្រៅក្នុងឱកាសជូនពរខួបកំណើតរឺ
ពិធីបុណ្យប្រពៃណីតុក្កតាជាកាដូសំរាប់កុមារាកុមារីដើម្បីប្រសិទ្ធិពរជូនឲ្យគេ
រីកធំធាត់រៀនពូកែ។ ក្រៅពីនោះតុក្កតាត្រូវបានទិញដើម្បីតុបតែងជាមួយ
បំណងរាល់ប្រការល្អនឹងមកដល់គ្រួសារខ្លួន។”
|
លោកស្រី Sachei Ito ប្រធានសមាគមតុក្កតា Edo-Kemikomi ប្រពៃណី Sachiei បានជូនតុក្កតាឲ្យដំណាងវៀតណាម |
មណ្ឌលសំរាប់សិល្បៈបត់ក្រដាស Origami ទោះបីតូចក្តីប៉ុន្តែនៅទាក់ទាញ
បានភ្ញៀវទស្សនាក្រប់វ័យអាយុជាច្រើន។ ពីក្រដាសបួនជ្រុងតាមរយៈការបត់
មិត្តអាចបង្កើតឡើងអ្វីៗតាមការស្រមើលស្រមៃរបស់ខ្លួន។ លោកយាយ Le
Thi Thanh មានអាយុ៧០ឆ្នាំនៅ Kim Lien ហាណូយបានសំណេះសំណាលថា៖
“ជាលើកដំបូងបានបត់ក្រដាស ពិបាកណាស់ វាទាមទាឲ្យមានការផ្ចត់ផ្ចង់ប៉ុន្តែគួរឲ្យជក់ចិត្តណាស់។ ខ្ញុំកំពុងសាកបត់ផ្កាមួយទង។ ត្រឹមតែពីកំណាត់
ក្រដាសមួយអាចបង្កើតឡើងវត្ថុជាច្រើន។ ការច្នៃប្រឌិតរបស់ជនជប៉ុនអស្ចារ្ស
ណាស់។”
|
ពិព័ណ “តុក្កតាប្រពៃណីជប៉ុន” បានទាក់ទាញមជ្ឈដ្ឋានជនវ័យក្មេងវៀតណាម |
ពិព័ណ “តុក្កតាប្រពៃណីជប៉ុន” បានព្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៣១
មិនា បាននាំបរិយាកាសវប្បធម៍ជប៉ុនមកដល់នឹងមហាជនស្រលាញ់សិល្បៈ
វៀតណាម។លោកស្រី Bui Thi Nga សមាជិកគណៈកម្មាធការមជ្ឈឹមសម្ព័ន្ធ
សមាគមនារីវៀតណាមបានឲ្យដឹងថា៖
“ក្នុងពេលមកដល់កន្លែងតាំងពិព័ណនេះខ្ញុំចូលចិត្តណាស់។ តុកតានៅទី
នេះដ៏សម្បូរបែប។ តាមរយៈនោះប្រជាជនហាណូយនៅមានឱកាសស្វែងយល់
ជាច្រើនជាងអំពីទឹកដីជប៉ុនពីប្រការដ៏តូចតាចដូចជាតុកតាល្បែងប្រជាប្រិយ។
ដូច្នេះបានបង្កើនភាពសម្របសម្រួលដើម្បីជួយគ្នារួមអភិវឌ្ឍន៍។”
ពិព័ណ “តុក្កតាប្រពៃណីជប៉ុន” ស្ថិតក្នុងកម្មវិធីរំលឹកខួបលើកទី៤០មិត្តភាព
វៀតណាម-ជប៉ុន។ នេះជាសកម្មភាពមានអត្ថន័យជួយឲ្យមជ្ឈដ្ឋានជនវ័យក្មេងវៀតណាមបានមានបន្ថែមការរៀនសូត្រជាក់ស្ដែងនិងយល់បន្ថែមអំពីផ្នែក
វប្បធម៍ជប៉ុន៕