UNICEF ព្រមានពីវិបត្តិទឹកស្អាតនៅតំបន់ហ្គាហ្សា

(VOVWORLD) - នាថ្ងៃទី ២០  ខែធ្នូ នាយកប្រតិបត្តិនៃមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) លោកស្រី Catherine Russell បានព្រមានថា កង្វះទឹកផឹកធ្ងន់ធ្ងរនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប អាចបណ្តាលឱ្យកុមារកាន់តែច្រើនស្លាប់ដោយសារជំងឺ
 UNICEF ព្រមានពីវិបត្តិទឹកស្អាតនៅតំបន់ហ្គាហ្សា - ảnh 1មនុស្សកំពុងរង់ចាំជំនួយនៅ Rafah, Gaza Strip, ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣  (រូបថត៖ THX/TTXVN)

នៅក្នុងសេចក្តីប្រកាស លោកស្រី Russell បានសង្កត់ធ្ងន់ថា ការទទួលបានទឹកស្អាតគ្រប់គ្រាន់គឺជាបញ្ហានៃការរស់រានមានជីវិតរបស់កុមារនៅតំបន់ហ្គាហ្សា។ គ្រួសារនៅទីនេះត្រូវប្រើប្រាស់ទឹកពីប្រភពដែលមិនមានសុវត្ថិភាពដែលមានជាតិប្រៃខ្ពស់ ឬការបំពុល។ កង្វះទឹកស្អាតនឹងរុញច្រានកុមារជាច្រើនឱ្យធ្លាក់ខ្លួនឈឺ និងប្រឈមមុខនឹងហានិភ័យនៃការស្លាប់នៅប៉ុន្មានថ្ងៃខាងមុខជាពុំខាន។

ដើម្បីភៀសខ្លួនចេញពីជម្លោះ ប្រជាជនជាង ១,៤ លាននាក់នៅតំបន់ហ្គាហ្សាបានផ្លាស់ទៅ ឬនៅជិតមូលដ្ឋានស្នាក់នៅបណ្តោះអាសន្នរបស់ទីភ្នាក់ងារអ.ស.បទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA)។ ទោះជាយ៉ាងណាក៏ដោយ អង្គការយូនីសេហ្វបានកំណត់ថា កុមារដែលផ្លាស់ទីលំនៅនៅទីក្រុងរ៉ាហ្វា ភាគខាងត្បូងហ្គាហ្សាស្ទ្រីប មានទឹកត្រឹមតែ ១,៥-២ លីត្រ/ថ្ងៃ ជាមួយនឹងប្រព័ន្ធផ្គត់ផ្គង់ទឹកជិតដួលរលំ ខណៈដែលបរិមាណទឹកសម្រាប់បំពេញតម្រូវការផ្ទាល់ខ្លួនអប្បបរមាគឺ ៣ លីត្រក្នុងមួយថ្ងៃ។ យោងតាមអង្គការយូនីសេហ្វ មិនត្រឹមតែខ្វះទឹកផឹកប៉ុណ្ណោះទេ ប្រជាជនភៀសខ្លួនរាប់រយពាន់នាក់ ដែលក្នុងនោះ ៥០% ជាកុមារ កំពុងត្រូវការអាហារ ផ្ទះសម្បែង ថ្នាំពេទ្យ និងត្រូវការពារទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ