WHO ប្រកាសថា៖ អឺរ៉ុបគឺជាចំណុចកណ្តាលនៃជំងឺរាតត្បាតសកល COVID -19

(VOVWORLD) - អឺរ៉ុបគឺជាចំណុចកណ្តាលថ្មីនៃជំងឺរាតត្បាតសកល COVID-19។ សេចក្តីប្រការនេះត្រូវបានអគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus លើកឡើងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នារសៀលថ្ងៃទី ១៣ខែមីនា នៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស)។ 

WHO បានសង្កត់ធ្ងន់អំពីចំនួនករណីឆ្លងដែលបានរាយការណ៍ជារៀងរាល់ថ្ងៃពីអឺរ៉ុបគឺខ្ពស់ជាងករណីឆ្លងនៅចិន ក្នុងកំឡុងពេលដែលចិនស្ថិតក្នុងកំពូលនៃជំងឺរាតត្បាត។

អគ្គនាយក WHO ក៏បន្តអំពាវនាវដល់ប្រទេសទាំងអស់ អនុវត្តនូវវិធានការរួមមួយគឺធ្វើតេស្តិ៍ តាមដានទំនាក់ទំនងរបស់អ្នកដែលមានផ្ទុកមេរោគ ដើម្បីដាក់នៅដាច់ដោយឡែក។

ដើម្បីគាំទ្រដល់ការងារប្រឆាំងនឹងការរាតត្បាតលើទូទាំងពិភពលោក WHO ក៏បានបង្កើតមូល និធិសាមគ្គីភាពដើម្បីទប់ទល់នឹង COVID-19 និងដើម្បីប្រមូលវិភាគទានពីគ្រប់អង្គការនិងបុគ្គលទាំងអស់នៅជុំវិញពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ