|
កម្មវិធីជួបប្រាស្រ័យសិល្បះ “ដឹងគុណយុទ្ធជនពលី”។ |
VOV-រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាយុទ្ធជនពលីយុទ្ធជនពិការ
(ទី២៧កក្កដា) នាយប់ថ្ងៃទី២៤កក្កដានៅក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធី
ជួបប្រាស្រ័យសិល្បះ “ដឹងគុណយុទ្ធជនពលី”។ ចូលរួមមានប្រធានរដ្ឋសភា
វៀតណាម Nguyen Sinh Hung និងថ្នាក់ដឹកនាំបក្សនិងរដ្ឋ វីរអ្នកម្ដាយវៀតណាម
សាច់ញាត្តិយុទ្ធជនពលីនិងប្រជាជនរដ្ឋធានីជាច្រើនកុះករ។ កម្មវិធីជាឱកាស
លើកដម្កើងដឹងគុណបណ្ដាវីរៈយុទ្ធជនពលីគ្រួសារយុទ្ធជនពលីនិងវីរៈអ្នកម្ដាយ
វៀតណាម លើកដម្កើងសមូហភាពបុគ្គលគំរូក្នុងការស្វែងរកប្រមូលអិដ្ឋធាតុ
យុទ្ធជនពលី។ ឧត្តមសេនីយ៍ទោ Le Van Han ប្រធានសមាគមជួយឧបត្ថម្ភ
គ្រួសារយុទ្ធជនពលីវៀតណាមបានលើកច្បាស់ថា៖
“សមាគមជួយឧបត្ថម្ភគ្រួសារយុទ្ធជនពលីវៀតណាមរួមដៃជាមួយបក្ស
ទាំងមូលប្រជាជនទាំងមូលថែទាំការលើកដម្កើងនិងដឹងគុណបណ្ដាវីរៈយុទ្ធជន
ពលី។ សកម្មភាពដឹងគុណយុទ្ធជនពលីមិនត្រឹមតែមានចរិតលក្ខណៈសង្គម ប៉ុណ្ណោះទេថែមទាំងមានចរិតលក្ខណៈនយោបាយមនុស្សសាស្ត្រដ៏ជ្រាលជ្រៅ
ត្រូវធ្វើជាប្រចាំនិងយូអង្វែងចំពោះបញ្ហាយុទ្ធជនពលីនៅវៀតណាមទៀតផង៕”