សកម្មភាពជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាយុទ្ធជនពិការយុទ្ធជនពលីក្នុងទូទាំងប្រទេសវៀតណាម
សកម្មភាពជាក់ស្ដែងជាច្រើន រំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៥ ទិវាយុទ្ធជន
ពិការ យុទ្ធជនពលី ( ថ្ងៃទី ២៧ កក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ កក្កដា ឆ្នាំ ២០១២) បានប្រព្រឹត្តទៅ នៅបណ្ដាតំបន់ ក្នុងទូទាំងប្រទេសវៀតណាម។ នាយប់ថ្ងៃទី ២២ កក្កដា នៅទីក្រុងហាណូយ សមាគមអតីតយុទ្ធជនវៀតណាម រួមសហការ ជាមួយ វិទ្យុសម្លេងវៀតណាម បានរៀបចំកម្មវិធីផ្សាយទូរទស្សន៍ផ្ទាល់ ៖” កម្មវិធីសម្ដែង
សិល្បះ ដឹងគុណ ខែកក្កដា “សំដៅស្ងើចសរសើរ បណ្ដាអតីតយុទ្ធជនធ្វើសេដ្ឋកិច្ច
ពូកែ និងត្រៀមខ្លួនជាស្រេចចែករំលែកទឹកចិត្តមេត្តាធម៏របស់ខ្លួន ជាមួយយុទ្ធមិត្ត ដែលមានជីវភាពរស់នៅលំបាក។ សមគមអតីតយុទ្ធជន វៀតណាម បាន ជូន អំណោយចំនួន ២០០ចំណែកអោយបណ្ដាអតីតយុទ្ធជនជាយុទ្ធជនពិការ បណ្ដា
គ្រួសារយុទ្ធជនពលីមានជីវភាពរស់នៅលំបាក។ ឧត្តមសេនីទោ Phung Khac Dang អនុប្រធាន សមាគមអតីតយុទ្ធជនវៀតណាម បានលើកច្បាស់ថា៖
“សមាគមគ្រប់ជាន់ថ្នាក់ ជានិច្ចកាលរួមកំលាំងកាយចិត្តដើម្បីជួសជុល ឈាបន
ដ្ឋាន យុទ្ធជនពលី ទៅសាក់សួរសុក្ខទុខ ជូនអំណោយដល់បណ្ដាវីរអ្នកម្តាយវៀត
ណាម។ ចូលរួមការចញ្ចឹម បីបាច់បណ្ដាអតីតយុទ្ធជន និងបណ្ដាកូនរបស់បណ្ដាអតីត យុទ្ធជនដែលបានរងគ្រោះដោយជាតិគីមីពុលព័ណលឿងទុំ Dioxin …ជាដើម។ យើងខ្ញុំរំជួលចិត្តយ៉ាងខ្លាំង ពេលដែលមានស្ថាប័ន ផ្នែក បុគ្គលជាច្រើន រួមដំណើរ ជាមួយ សមាគមអតីតយុទ្ធជន ក្នុងបណ្ដាកម្មវិធី តបស្នងសង់គុណ។”
|
សកម្មភាពជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាយុទ្ធជនពិការយុទ្ធជនពលីក្នុងទូទាំងប្រទេសវៀតណាម(http://m.go.vn) |
នាយប់ថ្ងៃនេះដែរ ទីក្រុងហាណូយ បានរៀបចំកម្មវិធី ស្ងើចសរសើរ យុទ្ធជន
ពិការ គ្រួសារយុទ្ធជនពលី អ្នកមានគុណូបការះចំពោះបដិវត្តន៍ឆ្នើម និងបណ្ដាបុគ្គល អង្គភាពដែលធ្វើការងារ “តបស្នងសង់គុណ”ប្រកបដោយល្អប្រសើរ។ គណះកម្មាធិការ ប្រជាជនទីក្រុង បានជូនប័ណ្ណស្ងើចសរសើរ អោយសមូហភាពចំនួន ៤៦ និង បុគ្គលចំនួន ៣៥នាក់ ជាយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី ឆ្នើម និងបណ្ដាអង្គភាពដែល ធ្វើល្អការ ងារតបស្នងសង់គុណ ក្នុងរយះពេលជាច្រើនឆ្នាំកន្លងទៅ។ អនុប្រធាន គណះកម្មាធិការប្រជាជនទីក្រុងហាណូយ លោកស្រី Nguyen Thi Bich Ngoc បានអោយដឹងថា៖
“ការថែទាំ មនុស្សមានគុណូបការះបានក្លាយទៅជា ចលនាធំទូលាយនៅក្នុងប្រជាជន
គ្រប់ស្រទាប់ បណ្ដាអង្គការសង្គម ស្ថាប័ន និង តំបន់ នៅលើភូមិសាស្ត្រទីក្រុង។ ដូច្នេះ គ្រួសារគោលនយោបាយស្ទើតែទាំងអស់បានមានការរស់នៅធូរធារគ្រាន់បើរ៕”