ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ
(VOVWORLD) - បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son ឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ (រូបថត៖ quochoi.vn) |
ឆ្លើយសំណួរអំពីតួនាទីរបស់ក្រសួងការបរទេសក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការជាមួយប្រទេសមួយចំនួនដើម្បីទាក់ទាញភ្ញៀវទេសចរ ដំណោះស្រាយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលរដ្ឋវៀតណាមនៅពេលធ្វើដំណើរទៅក្រៅប្រទេសនិងផ្ទុយទៅវិញ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា ក្នុងនិន្នាការសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ
នាបច្ចុប្បន្ន មិនត្រឹមតែប្រជា ពលរដ្ឋនៃប្រទេសដទៃចង់មកវៀតណាមប៉ុណ្ណោះទេ ថែមទាំងប្រជាពលរដ្ឋវៀតណាម ក៏មានតម្រូវការដ៏ធំក្នុងការចេញទៅក្រៅប្រទេសដើម្បីគោលដៅធុរកិច្ចឬទេសចរណ៍ទៀតផង។ ឈរលើស្មារតីនោះ ក្រសួងការបរទេសបានចាត់វិធានការសំខាន់ដើម្បីជួយប្រជា ពលរដ្ឋវៀតណាម និងប្រទេសផ្សេងៗ ក្នុងការចូល-ចេញប្រទេសដោយរលូន។
អំពីសកម្មភាពតភ្ជាប់ និងទាក់ទាញធនធានបញ្ញវន្តវៀតណាមនៅក្រៅប្រទេស នោះ លោករដ្ឋមន្ត្រី Bui Thanh Son បានឲ្យដឹងថា៖
“បច្ចុប្បន្ននេះ យើងមានអាណិកជនវៀតណាមប្រហែល ៦ លាននាក់ នៅក្នុង ប្រទេស និងតំបន់ដែនដីចំនួន ១៣០ ដែលក្នុងនោះជួរបញ្ញាវន្តមានប្រមាណ ១០%។ យើងខ្ញុំបានធ្វើការជាមួយក្រសួង ផ្នែក និងមូលដ្ឋាននានា ដើម្បីស្វែងរកដំណោះ ស្រាយមួយចំនួន ដើម្បីទាញយកអត្ថប្រយោជន៍ពីធនធាននេះ។ ទី១ ទីភ្នាក់ងារតំណាងការទូត បានចលនាបងប្អូនអាណិកជនបង្កើតសមាគមបញ្ញាវន្ត វិទ្យាសាស្ត្រ-បច្ចេកវិទ្យា។ ទីពីរ យើងខ្ញុំសម្របសម្រួលជាមួយក្រសួងនានា ដើម្បីតភ្ជាប់សហគមន៍ បញ្ញាវន្តតាមរយៈបណ្ដាវេទិកា។ បច្ចុប្បន្ននេះ ជារៀងរាល់ឆ្នាំ ក្រសួងការបរទេសរៀបចំព្រឹត្តិការណ៍ជាច្រើនទាំងតាមអ៊ីនធឺណិត និងផ្ទាល់។ នាពេលខាងមុខ យើងខ្ញុំក៏នឹង រៀបចំសន្និសីទអាណិកជនទូទាំងពិភពលោក ដែលក្នុងនោះ នឹងសម្របសម្រួលជា មួយក្រសួងផែនការ និងវិនិយោគ ដើម្បីរៀបចំសន្និសីទបញ្ញាវន្តវៀតណាមនៅឯបរ ទេស។ តាមនោះ មិនត្រឹមតែរួមវិភាគទានផ្នែកបញ្ញា និងស្ថាប័នប៉ុណ្ណោះទេ ថែមទាំង ធនធានទៀតផង”។
លោករដ្ឋមន្ត្រី Bui Thanh Son ក៏បានឆ្លើយសំណួរជាច្រើនទាក់ទងនឹង ការងារ គាំពារប្រជាពលរដ្ឋ; ការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងដំណោះស្រាយ ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិ យោគ; ការងារការទូតវប្បធម៌; ការជួយឧបត្ថម្ភមូលដ្ឋានក្នុងការអភិរក្ស និងពង្រីក តម្លៃនៃបេតិកភណ្ឌវប្បធម៌ពិភពលោកនៅវៀតណាម។ ល៕