ការធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 របស់អ៊ីតាលីទទូលបានលទ្ធផលវិជ្ជមាន
(VOVWORLD) - មានវ៉ាក់សាំងចំនួន ២ ប្រភេទ ក្នុងចំណោមវ៉ាក់សាំងទាំង ៥ នេះ ទទួលបានលទ្ធផលជាវិជ្ជមាន។
(រូបថត៖ VNA) |
ការធ្វើតេស្តវ៉ាក់សាំងចំនួន ៥ ប្រភេទជាលើកដំបូង របស់ក្រុមហ៊ុន Takis អ៊ីតាលី ទទួលបានលទ្ធផលបឋម គួរឲ្យលើកទឹកចិត្ត។ វ៉ាក់សាំងទាំង ៥ ប្រភេទនេះ ត្រូវបានបង្កើត ដើម្បីទប់ស្កាត់ “អាវុធ” សំខាន់ដែលវីរុស SARS-CoV-2 បានប្រើប្រាស់ដើម្បីវាយប្រហារកោសិកាគឺជាប្រូតេអ៊ីន Spike។ មានវ៉ាក់សាំងចំនួន ២ ប្រភេទ ក្នុងចំណោមវ៉ាក់សាំងទាំង ៥ នេះ ទទួលបានលទ្ធផលជាវិជ្ជមាន។
ដំណើរការផ្សំ និងធ្វើតេស្តវ៉ាក់សាំងគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីកំចាត់ COVID-19។ សូមរំលឹកថា កាលពីថ្ងៃទី ១៥ ខែមីនាកន្លងទៅ អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញមូលនិធិសាមគ្គីភាព ដែលជាទីកន្លែងប្រមូលផ្ដុំនូវបណ្ដាកម្មវិធីធ្វើតេស្តអន្តរជាតិ សំដៅស្វែងរកវិធីសាស្ត្រព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាព៕