ការវិនិយោគផ្ទាល់របស់វៀតណាមនៅបរទេសឈានដល់ជាង ២២ ពាន់លានដុល្លារ

(VOVWORLD) - យោងតាមរបាយការណ៍របស់ក្រសួងផែនការ និងវិនិយោគ ក្នុងឆ្នាំ ២០២៣ ដើមទុនវិនិយោគសរុបរបស់វៀតណាមនៅក្រៅប្រទេស រួមទាំងកម្រិតថ្មី និងកែសម្រួល នឹងឈានដល់ជិត ៤២១ លានដុល្លារអាមេរិក ស្មើនឹង ៧៨% បើកធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទោះបីជាដើមទុនសរុបមានការថយចុះក៏ដោយ ចំនួនគម្រោងបានកើនឡើង គម្រោងរហូតដល់ ១២៤ គម្រោងត្រូវបានផ្តល់វិញ្ញាបនបត្រចុះបញ្ជីវិនិយោគថ្មី។ ប្រការនេះបង្ហាញថា ការវិនិយោគនៅបរទេសនៅតែបន្តជាបណ្តាញវិនិយោគដ៏ទាក់ទាញសម្រាប់អាជីវកម្ម។

បច្ចុប្បន្ន អាជីវកម្មវៀតណាមកំពុងវិនិយោគក្នុងប្រទេស និងដែនដីចំនួន ៧៩ ជុំវិញពិភពលោក ដោយផ្តោតលើឧស្សាហកម្ម និងវិស័យចំនួន ១៦ ...។ ក្នុងនោះ ការវិនិយោគសម្រាប់វិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់កំពុងជាគុណសម្បត្តិដ៏ធំធេង របស់អាជីវកម្មវៀតណាម។ គិតមកទល់នឹងពេលនេះ ទុនវិនិយោគផ្ទាល់របស់វៀតណាមនៅបរទេសបានកើនដល់ជាង ២២ ពាន់លានដុល្លារអាមេរិក ជាមួយនឹងគម្រោងដែលមានសុពលភាពជាង ១.៧០០គម្រោង។

ទិន្នន័យរបស់ក្រសួងផែនការ និងវិនិយោគក៏បង្ហាញផងដែរថា ក្នុងឆ្នាំនេះ ទុន វិនិយោគផ្ទាល់ពីបរទេសសរុបនៅវៀតណាមបានឈានដល់ជិត ៣៧ ពាន់លានដុល្លារអាមេរិក ជាមួយនឹងដើមទុនដែលបានប៉ាន់ប្រមាណឡើងដល់ជាង ២៣ ពាន់លានដុល្លារ ដែលជាកម្រិតបើកចំណាយដើមទុនខ្ពស់បំផុតតាំងពីមុនមក។

គេអាចមើលឃើញថា ប្រសិទ្ធភាពក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ក៏ដូចជាការជំរុញការវិនិយោគរបស់វៀតណាមនៅក្រៅប្រទេស នឹងក្លាយជាដំណោះស្រាយសម្រាប់លំហូរទុនវិនិយោគដើម្បីក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍយ៉ាងពិតប្រាកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ