ការវាយប្រហារ​នៅ​តែ​បន្តនៅសមុទ្រក្រហម

(VOVWORLD) - អាជ្ញាធរប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្រអង់គ្លេស (UKMTO) កាលពីថ្ងៃទី ១៤ ខែមីនា បានទទួលរបាយការណ៍អំពីការបំផ្ទុះដ៏ធំមួយបានកើតឡើងនៅថ្ងៃដដែល ដែលមានចម្ងាយប្រហែល ៥០ ម៉ាយល៍ (៨០ គីឡូម៉ែត្រ) ពីកំពង់ផែ Aden របស់ប្រទេសយេម៉ែន ទៅកាន់ភាគអាគ្នេយ៍។

របាយការណ៍នេះ ត្រូវបានផ្តល់ដោយកប៉ាល់ពាណិជ្ជកម្មមួយគ្រឿងដែលកំពុងធ្វើដំណើរក្នុងតំបន់។ ការបំផ្ទុះនេះមិនបណ្តាលឱ្យមានអ្នករងរបួស ឬការខូចខាតដល់កប៉ាល់ដែលរាយការណ៍ ឬយានជំនិះផ្សេងទៀតនៅក្បែរនោះឡើយ ។

ការវាយប្រហារ​នៅ​តែ​បន្តនៅសមុទ្រក្រហម - ảnh 1ឧទ្ធម្ភាគចក្រយោធារបស់ក្រុម Houthi ហោះពីលើកប៉ាល់ដឹកទំនិញ Galaxy Leader ក្នុងសមុទ្រក្រហម។ ប្រភព៖ Reuters

UKMTO បានវាយតម្លៃថា នេះអាចជាការវាយប្រហារមួយ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។ ជាមួយគ្នានោះ ប្រភពព័ត៌មានអារ៉ាប់មួយចំនួនបានបញ្ជាក់ថា ការបំផ្ទុះនេះគឺជាលទ្ធផលនៃការវាយប្រហារដោយមីស៊ីល ដែលធ្វើឡើងដោយកងកម្លាំង Houthi ក្នុងប្រទេសយេម៉ែន។

មុននោះ កាលពីថ្ងៃទី ១៣ ខែមីនា ក្រុម Houthi បានបាញ់មីស៊ីលបាលីស្ទិកប្រឆាំងនាវាពីតំបន់ដែលក្រុមនេះកំពុងកាន់កាប់នៅក្នុងប្រទេសយេម៉ែន ឆ្ពោះទៅកាន់ឈូងសមុទ្រ Aden ។ ការវាយប្រហារនេះមិនបានបង្កការខូចខាតដល់មនុស្ស ឬមធ្យោបាយធ្វើដំណើរនៅលើសមុទ្រក្រហមនោះទេ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ