គណៈប្រតិភូឡាវនិងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ អបអរសាទរវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

(VOVWORLD) - ក្នុងសប្តាហ៍នេះ ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្ម និងកម្មាភិបាលសំខាន់ៗនៃ បេសកកម្មអចិន្រ្តៃយ៍ឡាវនិងកម្ពុជា បានអញ្ជើញមកអបអរសាទរបេសកកម្មអចិន្ត្រៃយ៍វៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
គណៈប្រតិភូឡាវនិងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ អបអរសាទរវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang និងឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មឡាវលោក Anouparb Vongnorkeo។ (រូបថត៖ VOV)
ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មឡាវលោក Anouparb Vongnorkeo និងឯកអគ្គ រាជទូត ប្រធានបេសកកម្មកម្ពុជា លោកស្រី អ៊ាត សោភា បានអបអរសាទរចំពោះ សមិទ្ធិផលសំខាន់ៗដែលវៀតណាមសម្រេចបានក្នុងឆ្នាំកន្លងទៅ ហើយបានវាយ តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការពិសេស និងមិត្តភាពពិសេសរវាងប្រទេសទាំងពីរ ជាមួយវៀតណាមនាពេលថ្មីៗនេះ ដោយបញ្ជាក់ថា នឹងបន្តលើកកម្ពស់ប្រពៃណីនៃការ សម្របសម្រួលយ៉ាងជិតស្និទ្ធ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងបេសកកម្មឡាវ និងកម្ពុជាជាមួយវៀតណាមនៅអង្គការសហប្រជាជាតិនាពេលខាងមុខផងដែរ។
គណៈប្រតិភូឡាវនិងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ អបអរសាទរវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ - ảnh 2ឯកអគ្គរាជទូត ប្រធានបេសកកម្មកម្ពុជា លោកស្រី អ៊ាត សោភា អញ្ជើញមកជូនពរឆ្នាំថ្មីដល់លោក Dang Hoang Giang។ (រូបថត៖ VOV)
ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហ ប្រជាជាតិ លោក Dang Hoang Giang បានសម្ដែងការកោតសរសើរចំពោះមនោ សញ្ចេតនាដ៏ស្និទ្ធស្នាលរបស់គណៈប្រតិភូឡាវ និងកម្ពុជា; អះអាងថា វៀតណាមនឹង បន្តគាំទ្រឡាវដើម្បីអនុវត្តន៍ដោយជោគជ័យនូវតួនាទីជាប្រធានគណៈកម្មាធិការ អាស៊ាននៅទីក្រុងញូវយ៉ក (ANYC) ក្នុងឆ្នាំនេះ ព្រមទាំងឯកភាពបន្តបង្កើនការបង្កើន ការផ្លាស់ប្តូរ និងការសម្របសម្រួល រវាងបណ្ដាបេសកកម្មនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ