គំរោងការ៖ ត្រួតពិនិត្យមូលដ្ឋានធនធាន បរិស្ថាន របស់កោះ និងប្រជុំកោះធំៗមួយចំនួន

គំរោងការ៖ ត្រួតពិនិត្យមូលដ្ឋានធនធាន បរិស្ថាន របស់កោះ និងប្រជុំកោះធំៗមួយចំនួន  - ảnh 1
សមុទ្រនិងកោះវៀតណាម(http://sdh.tnu.edu.vn/)


(VOVworld) -នាថ្ងៃទី 21 កុម្ភះ នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានសមុទ្រនិងកោះវៀតណាម(នៃក្រសួងធនធាន និងបរិស្ថាន) បានរៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សារវាយតំលៃអំពីគំរោងការ៖ ត្រួតពិនិត្យមូលដ្ឋានធនធាន បរិស្ថាន របស់កោះ និងប្រជុំកោះធំៗមួយចំនួន ដើម្បីបំរើការរៀបចំផែនការអភិវឌ្ឈន៏សេដ្ឋកិច្ចសមុទ្យ និងការពារអធិបតេយ្យភាព បូរណភាពដែនសមុទ្រ។
 កោលដៅរបស់គំរោងការគឺ ប្រមូលផ្តុំពិនិត្យមើលទូទៅ អំពិលក្ខណះធម្មជាតិ ធនធានធម្មជាតិ បរិស្ថាននិងសេដ្ឋកិច្ច សង្គម របស់កោះ និងប្រជុំកោះ​សំខាន់ៗមួយចំនួន សំដៅបង្កើតមូលដ្ឋានវិទ្យាសាស្ត្រ អោយការកសាងយន្តការ ​គោលនយោបាយធ្វើអាជីវកម្ម ប្រើប្រាស់ធនធានធម្មជាតិ ការពារបរិស្ថាន បំរើការ​អភិវឌ្ឈន៏ យ៉ាងចីរភាពរបស់សមុទ្រ និងការពារអធិបតេយ្យភាព  សមុទ្យនិងកោះ។ កោះ និងប្រជុំកោះចំនួន 10 បានជ្រើសរើសដើម្បីអនុវត្ត ការត្រួតពិនិត្យជាមូលដ្ឋាននោះ គឺ៖ Co To, Vinh Thuc, Van Don, Bach Long Vi, Con Co, Ly Son , Phu Quy, Con Dao  ប្រជុំកោះTruong Sa, Hon Khoai និង Tho Chu៕

ប្រតិកម្មទៅវិញ

ផ្សេងៗ