ចក្រភពអង់គ្លេសសន្យាផ្តល់ថវិការ ២០០ លានផោន ដើម្បីជួយឧបត្ថម្ភដល់ប្រទេសងាយរងគ្រោះដោយសារជំងឺ COVID-19
(VOVWORLD) - រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា ទឹកប្រាក់ចំនួន ១៣០ លានផោន នឹងត្រូវបានបញ្ជូនទៅទីភ្នាក់ងារអង្គការសហប្រជាជាតិ។
បុគ្គលិកសុខាភិបាលបាញ់ថ្នាំសំលាប់មេរោគ (ប្រភព៖ THX / TTXVN) |
នាថ្ងៃទី ១២ ខែមេសា ចក្រភពអង់គ្លេសបានសន្យាផ្តល់ថវិកា ២០០ លានផោន (២៤៨ លានដុល្លារអាមេរិក) ដល់អង្គការសុខភាពពិភពលោក (WHO) និងអង្គការមនុស្សធម៌ ដើម្បីបន្ថយការរីករាលដាលនៃវីរុស SARS-CoV-2 នៅប្រទេសដែលងាយរងគ្រោះ ក៏ដូចជាអាចជួយ ទប់ស្កាត់ការផ្ទុះឡើងថ្មីនៅចក្រ ភពអង់គ្លេស។
រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹង ថា ទឹកប្រាក់ចំនួន ១៣០ លាន ផោន នឹងត្រូវបានបញ្ជូនទៅទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលក្នុងនោះ ៦៥ លានផោននឹងត្រូវបានបញ្ជូនទៅអង្គការសុខភាពពិភពលោក ហើយ ៥០លានផោនទៀតនឹងត្រូវបញ្ជូនទៅអង្គការកាកបាទក្រហមដើម្បីជួយឧបត្ថម្ភដល់តំបន់ដែលមានសង្គ្រាម ឬតំបន់ដាច់ស្រយាល និង ២០ លានផោននឹងត្រូវបានបញ្ជូនទៅអង្គការសប្បុរសធម៌ និងមនុស្សធម៌ដទៃទៀត៕