ជំងឺឆ្លង COVID- 19៖ មេដឹកនាំ EU ចំនួន ៩ រូប ដាស់តឿនដល់បណ្ដាប្រទេស Eurozone ចែករំលែកបំណុលសាធារណៈ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត
(VOVWORLD) - ថ្នាក់ដឹកនាំនានាបានសង្កត់ធ្ងន់ថា“ យើងចាំបាច់ត្រូវអភិវឌ្ឍឧបករណ៍បំណុលរួមមួយ ដើម្បីរៃអង្គាសមូលនិធិនៅលើទីផ្សារ ដោយឈរលើផែនគ្រឹះដូចក្នាហើយនាំមកនូវផលប្រយោជន៍ ដល់ប្រទេសសមាជិកទាំងអស់”។
សកម្មភាពបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យ (រូបថត៖ TTXVN) |
មានប្រទេស យ៉ាងហោចណាស់ចំនួន ៩ ដែលជាសមាជិក សហ ភាពអឺរ៉ុប (EU) បានអំពាវនាវដល់បណ្តាប្រទេស ជាសមាជិកប្លុក ប្រើប្រាស់ប្រាក់រួមអឺរ៉ូ (Eurozone) រួមគ្នាចែករំលែក អំរែកបំណុលក្នុងតំបន់ ដើម្បីកាត់បន្ថយផលប៉ះពាល់ អវិជ្ជ មាននៃ ជំងឺឆ្លង COVID- 19 ។ ខ្លឹមសារនេះត្រូវបាននាំចេញក្នុងសារលិខិត ដែលផ្ញើជូន សហភាពអឺរ៉ុប នាថ្ងៃទី ២៥ ខែមីនា ដោយមានហត្ថលេខារបស់ថ្នាក់ដឹកនាំ បារាំង អេស្ប៉ាញ អ៊ីតាលី ក្រិក អៀរឡង់ បែលហ្ស៊ិក លុចសំបួ ស្លូវេនី និងព័រទុយហ្កាល់។
ក្នុងសារលិខិតនេះ ថ្នាក់ដឹកនាំនានាបានសង្កត់ធ្ងន់ថា“ យើងចាំបាច់ត្រូវអភិវឌ្ឍឧបករណ៍បំណុលរួមមួយ ដើម្បីរៃអង្គាសមូលនិធិនៅលើទីផ្សារ ដោយឈរលើផែនគ្រឹះដូចក្នាហើយនាំមកនូវផលប្រយោជន៍ ដល់ប្រទេសសមាជិកទាំងអស់” ៕