ជំងឺរាតត្បាត COVID -19 ៖ អង្គការសហប្រជាជាតិបំផុសផែនការ ២ ពាន់លាន​ដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភដល់ប្រទេសដែលងាយរងគ្រោះធំបំផុត

(VOVWORLD) - COVID -19 កំពុងគំរាមកំហែងដល់មនុស្សជាតិទាំងអស់ ដូច្នេះមនុស្សជាតិទាំងអស់ត្រូវតែប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ការទប់ទល់ដាច់ដោយឡែករបស់ប្រទេសនីមួយៗ គឺមិនគ្រប់គ្រាន់ឡើយ។
ជំងឺរាតត្បាត COVID -19 ៖ អង្គការសហប្រជាជាតិបំផុសផែនការ ២ ពាន់លាន​ដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភដល់ប្រទេសដែលងាយរងគ្រោះធំបំផុត - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres 

អគ្គលេខាធិការអង្គការសហប្រ ជាជាតិ លោក Antonio Guterres បានបំផុសផែនការមនុស្សធម៌មួយ  ដែលមានតម្លៃ ២ ពាន់លានដុល្លារអាមេរិក ដើម្បី ជួយឧបត្ថម្ភក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លង ជំងឺរាតត្បាត COVID -19 នៅតាមប្រទេសដែលងាយរងគ្រោះបំផុតនៅលើពិភពលោក។

ថ្លែងសុន្ទរកថា នាថ្ងៃទី ២៥ ខែមិនា អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា "COVID -19 កំពុងគំរាមកំហែងដល់មនុស្សជាតិទាំងអស់ ដូច្នេះមនុស្សជាតិទាំងអស់ត្រូវតែប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ ការទប់ទល់ដាច់ដោយឡែករបស់ប្រទេសនីមួយៗ គឺមិនគ្រប់គ្រាន់ឡើយ។ យើងត្រូវជួយមនុស្សរាប់លាននាក់ ជាពិសេសគឺមនុស្សដែលងាយរងគ្រោះ ហើយខ្វះសមត្ថភាពការពារខ្លួនឯងផងដែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ