ជំងឺរាតត្បាត Covid-19៖ ជប៉ុនប្រកាសស្ថានភាពគ្រោះ​អាសន្ន​នៅទូទាំងប្រទេស

(VOVWORLD) - នាថ្ងៃទី ១៦ ខែមេសា មន្ត្រីរដ្ឋាភិបាលជប៉ុនមួយរូបបានឲ្យដឹងថា នាយករដ្ឋមន្រ្តីនៃប្រទេសនេះ លោក Abe Shinzo បានសម្រេចចិត្ត ប្រកាសស្ថានភាពគ្រោះអាសន្ននៅទូទាំងប្រទេស ក្នុងការខិតខំប្រឹងប្រែង សំដៅរុញថយក្រោយ ជំងឺរាតត្បាត Covid-19។
ជំងឺរាតត្បាត Covid-19៖ ជប៉ុនប្រកាសស្ថានភាពគ្រោះ​អាសន្ន​នៅទូទាំងប្រទេស - ảnh 1 ប្រជាជនពាក់ម៉ាស់នៅទីក្រុងតូក្យូនៃប្រទេសជប៉ុន។ (រូបថត៖ AFP / TTXVN)

អាស្រ័យហេតុនេះ អាជ្ញាធរខេត្ត ក្រុងនានា នឹងមានសិទ្ធិតម្រូវឲ្យបណ្ដាសាលារៀន និងសហគ្រាសជាច្រើនត្រូវ បិទទ្វាររហូតដល់ថ្ងៃឈប់សម្រាក នៃវិស្សមកាលសប្តាហ៍មាស ពោលគឺ នាថ្ងៃទី ៦ ខែឧសភាខាងមុខ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី ៧ ខែមេសាលោកនាយករដ្ឋមន្រ្តី Abe Shinzo បានប្រកាសស្ថានភាពគ្រោះអាសន្នក្នុងខេត្ត ក្រុងចំនួន ៧ នៃប្រទេសជប៉ុន រួមមាន៖ ទីក្រុងតូក្យូ Kanagawa, Saitama, Chiba, Osaka, Hyogo និង Fukuoka។ នេះជាលើកទី ១ ហើយដែលស្ថានភាពគ្រោះអាសន្ននៅទូទាំងប្រទេសស្ដីពីជំងឺរាតត្បាតត្រូវបានប្រកាសនៅជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ