ជប៉ុន និង IAEA យល់ព្រមបន្តកិច្ចសហប្រតិបត្តិការលើបញ្ហាទឹកសំណល់វិទ្យុសកម្មនៅហ្វូគូ​ស៊ីម៉ា

(VOVWORLD) - នាថ្ងៃទី ១២ ខែមីនា នៅទីក្រុងតូក្យូ (ជប៉ុន) ប្រធានខុទ្ទកាល័យគណរដ្ឋមន្ត្រីជប៉ុន លោក Yoshimasa Hayashi និងអគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បានយល់ព្រម បន្តសហការគ្នាក្នុងការវិភាគផលប៉ះពាល់នៃទឹកសំណល់វិទ្យុសកម្មដែលត្រូវបានបន្សុត ពីរោងចក្រថាមពល អគ្គីសនី Fukushima។

ថ្លែងមតិក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Grossi ទៅកាន់ប្រទេសជប៉ុន ចាប់តាំងពីការបង្ហូរទឹកសំណល់ចូលទៅក្នុងសមុទ្របានចាប់ផ្តើមកាលពីខែសីហាឆ្នាំមុន លោក Hayashi បានសង្កត់ធ្ងន់ថា ការចូលរួមរបស់ IAEA ក្នុងដំណើរការបញ្ចេញទឹកសំណល់វិទ្យុសកម្មដែលត្រូវបានបន្សុត "នៅតែសំខាន់" ដោយបន្ថែមថា ប្រទេសជប៉ុន "ចង់បន្ត សហការយ៉ាងជិតស្និទ្ធ” ជាមួយអង្គការអន្តរជាតិនានា។

ជប៉ុន និង IAEA យល់ព្រមបន្តកិច្ចសហប្រតិបត្តិការលើបញ្ហាទឹកសំណល់វិទ្យុសកម្មនៅហ្វូគូ​ស៊ីម៉ា - ảnh 1ធុងទឹកសំណល់នៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ប្រទេសជប៉ុន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ រូបថត៖ Kyodo/TTXVN

ក្នុងដំណើរទស្សនកិច្ចនៅជប៉ុន លោក Grossi ត្រូវបានរំពឹងថានឹងពិនិត្យមើលរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi និងផ្លាស់ប្តូរទស្សនៈស្តីពីការបញ្ចេញទឹកសំណល់ចំពោះអ្នកនេសាទក្នុងតំបន់។

កាលពីខែកក្កដាឆ្នាំមុន IAEA បានដាក់ជូនរបាយការណ៍មួយដោយធ្វើសន្និដ្ឋានថា ការបញ្ចេញទឹកសំណល់វិទ្យុសកម្មនេះ អនុលោមតាមស្តង់ដារសុវត្ថិភាពសកល ហើយមាន "ផលប៉ះពាល់វិទ្យុសកម្មមិនច្បាស់លាស់លើមនុស្ស និងបរិស្ថាន"។ កាលពីខែកញ្ញាឆ្នាំមុន រដ្ឋមន្ត្រីការបរទេសជប៉ុន Yoko Kamikawa និង លោក Rafael Grossi បានបញ្ជាក់ថា IAEA នឹងបន្តតាមដាន និងវាយតម្លៃពីផលប៉ះពាល់នៃការហូរចេញលើបរិយាកាសសមុទ្រនៅប៉ាស៊ីហ្វិក៕


ប្រតិកម្មទៅវិញ

ផ្សេងៗ