ជប៉ុន​គាំទ្រ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​​ធានា​សន្តិសុខ​នៅ​សមុទ្រ​ខាងកើត

(VOVWORLD) - រដ្ឋាភិបាលជប៉ុនបានសម្រេចថា តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងផ្តល់ការគាំទ្ររយៈពេលវែងដល់កងកម្លាំងសន្តិសុខដែនសមុទ្ររបស់ប្រទេសចំនួនបួននៅអាស៊ីអាគ្នេយ៍គឺហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម។
ជប៉ុន​គាំទ្រ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​​ធានា​សន្តិសុខ​នៅ​សមុទ្រ​ខាងកើត - ảnh 1នាវាឆ្មាំសមុទ្រវៀតណាម បំពេញបេសកកម្មនៅសមុទ្រខាងកើត។ រូបថត៖ ឆ្មាំសមុទ្រវៀតណាម

ថិរវេលានៃផែនការនេះ គឺ១០ឆ្នាំ សំដៅបង្កើនសន្តិសុខនៅតំបន់សមុទ្រខាងកើត។ តាមនោះ សកម្មភាពត្រួតពិនិត្យបានចាប់ផ្ដើមនៅក្នុងខែមករា នៅប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី ហើយបានចាប់ផ្តើមនៅក្នុងខែមេសា នៅវៀតណាម និងម៉ាឡេស៊ី។ សកម្មភាពគាំទ្រជាផ្លូវការនឹងចាប់ផ្តើមពីខែមីនាឆ្នាំ២០២៥ ជាមួយនឹងការផ្តល់រ៉ាដា យន្តហោះដ្រូន នាវាល្បាត និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសន្តិសុខដែនសមុទ្រ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ