ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ កុមារជាង ១៣.០០០ នាក់បាត់បង់ជីវិតនៅតំបន់ហ្គាហ្សា
(VOVWORLD) - មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) នៅថ្ងៃទី ១៧ ខែមីនា បានប្រកាសថា កុមារជាង ១៣.០០០ នាក់បានស្លាប់នៅតំបន់ហ្គាហ្សា ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ហើយបានឲ្យដឹងថា កុមារជាច្រើនកំពុងខ្វះខាត់អាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ។
នាយិការប្រតិបត្តិអង្គការ UNICEF លោកស្រី Catherine Russell បានចែករំលែកជាមួយកម្មវិធី “Face the Nation” របស់ប៉ុស្តិ៍ទូរទស្សន៍ CBS News ថា "កុមាររាប់ពាន់នាក់ផ្សេងទៀតបានរងរបួស ឬយើងមិនអាចកំណត់ថាតើពួកគេនៅឯណា។ ពួកគេអាចជាប់គាំងនៅក្រោមគំនរបាក់បែក... យើងមិនដែលឃើញអត្រាមរណភាពរបស់កុមារច្រើនបែបនេះនៅក្នុងជម្លោះផ្សេងទៀតនៅក្នុងពិភពលោកនោះទេ”។ អ្នកស្រី Russell បានឲ្យដឹងថា មានបញ្ហាប្រឈមដ៏ធំនៅពេលដែលរថយន្តដឹកជំនួយបានចូលក្នុងតំបន់ហ្គាហ្សា។
មនុស្សម្នាចោមរោមនៅកន្លែងចែកចាយជំនួយស្បៀងអាហារក្នុងទីក្រុង Rafah តំបន់ហ្គាហ្សា ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN |
កាលពីដើមខែនេះ អ្នកជំនាញមួយរូបរបស់អង្គការសហប្រជាជាតិបានអះអាងថា អ៊ីស្រាអែលកំពុងបំផ្លាញចោលប្រព័ន្ធស្បៀងអាហារនៅតំបន់ហ្គាហ្សា ដូចជាផ្នែកមួយនៃ "យុទ្ធនាការបង្អត់អាហារ" នៅទីនេះ ប៉ុន្តែអ៊ីស្រាអែលបានបដិសេធការចោទប្រកាន់នេះ៕