ជាលើកដំបូង ពិធីបុណ្យបើកច្រកទ្វារសមុទ្រត្រូវបានប្រារព្ធធ្វើនៅស្រុកកោះ Co To

(VOVWORLD) - ការរៀបចំពិធីនេះក្នុងគោលបំណងរក្សានូវវប្បធម៌ប្រពៃណីដ៏វិសេសវិសាល  បង្កប់ដោយជំនឿប្រជាប្រិយរបស់អ្នកនេសាទនៅសមុទ្រ និងកោះ។
ជាលើកដំបូង ពិធីបុណ្យបើកច្រកទ្វារសមុទ្រត្រូវបានប្រារព្ធធ្វើនៅស្រុកកោះ Co To - ảnh 1ពិធីបុណ្យបើកទ្វារសមុទ្រលើកដំបូងនឹងប្រារព្ធឡើងនៅឃុំ Thanh Lan ស្រុកកោះ Co To (រូបថត៖ baoquangninh.vn)

ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែកុម្ភៈ (ចំនឹងថ្ងៃទី ១៤ដល់ ១៥ខែទី ១តាមច័ន្ទគតិ) គណៈកម្មាធិការប្រជាជនឃុំ Thanh Lan (ស្រុក Co To ខេត្ត Quang Ninh) នឹងរៀបចំពិធីបុណ្យបើកច្រកទ្វារឃុំសមុទ្រ Thanh Lan ជាលើកដំបូង។ ការរៀបចំពិធីនេះក្នុងគោលបំណងរក្សានូវវប្បធម៌ប្រពៃណីដ៏វិសេសវិសាល  បង្កប់ដោយជំនឿប្រជាប្រិយរបស់អ្នកនេសាទនៅសមុទ្រ និងកោះ។ ទន្ទឹមជាមួយគ្នានោះ រួមចំណែកធ្វើឱ្យប្រសើរឡើងនូវជីវភាពខាងស្មារតីរបស់ប្រជាជន ជម្រុញស្មារតីនៃសាមគ្គីភាព បង្កើតការលើកទឹកចិត្តសម្រាប់ឆ្នាំថ្មីនៃកម្លាំងពលកម្ម និងផលិតកម្មប្រកបដោយភាពស្វាហាប់។ នេះក៏ជាឱកាសមួយសម្រាប់ប្រជាជនដើម្បីសម្តែងនូវការគោរព និងដឹងគុណចំពោះសមុទ្រ បួងសួងសុំសេចក្តីសុខក្នុងឆ្នាំថ្មី    បួងសួង សុំសេចក្តីសុខ សេចក្តីចម្រើន ដល់ប្រទេសជាតិ និងប្រជាជន។ ពិធីបុណ្យនេះក៏ជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីសារៈសំខាន់ និងតម្លៃដែលសមុទ្រនាំ មកជូនប្រជាជន ដោយហេតុនេះបង្កើតការយល់ដឹង ដំណោះស្រាយ និងសកម្មភាពដើម្បីការពារបរិស្ថានសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ