ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បង្កើតកម្លាំងចលករសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-រ៉ូម៉ានី

(VOVWORLD) - ទទួលការអញ្ជើញរបស់នាយករដ្ឋមន្ត្រីរ៉ូម៉ានី លោក Ion-Marcel Ciolacu នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសរ៉ូម៉ានីចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមករា។ 
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បង្កើតកម្លាំងចលករសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-រ៉ូម៉ានី - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh (រូបថត៖ Duong Giang/TTXVN)

ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរូម៉ានី លោក Do Duc Thanh បានឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវៀតណាមប្រចាំនៅអឺរ៉ុបកណ្តាល និងខាងកើត អំពីអត្ថន័យ និងរបៀបវារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់លោក នាយករដ្ឋមន្ត្រី Pham Minh Chinh ក៏ដូចជាទស្សនវិស័យពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ទាក់ទិននឹងអត្ថន័យ និងរបៀបវារៈនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh នៅប្រទេសរូម៉ានី ឯកអគ្គរដ្ឋទូតលោក Do Duc Thanh បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះសំដៅអះអាងនូវបំណងប្រាថ្នារបស់វៀតណាមក្នុងការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីនៃកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ។ ដំណើរទស្សនៈកិច្ចបើកឆ្នាំរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (៣ កុម្ភៈ ១៩៥០ - ៣ កុម្ភៈ ២០២៥) បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន។

ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីវៀតណាមនឹងពិភាក្សាជាមួយសមភាគី និងថ្នាក់ដឹកនាំរ៉ូម៉ានី។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏នឹងរួមជាមួយនាយករដ្ឋមន្ត្រី Ion-Marcel Ciolacu ចូលរួមបើកវេទិកាធុរកិច្ចវៀតណាម - រូម៉ានី ជួបសហគមន៍ធុរកិច្ច ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើន ព្រមទាំងទៅទស្សនាគ្រឹះស្ថានសេដ្ឋកិច្ច សាលារៀន វិទ្យាស្ថានស្រាវជ្រាវ ជួបប្រាស្រ័យជាមួយមិត្តភក្តិរូម៉ានីមួយចំនួន និងសហគមន៍វៀតណាមនៅរូម៉ានី...៕

ប្រតិកម្មទៅវិញ

ផ្សេងៗ