ថ្ងៃទី ២៦ ខែមេសា មិនមានករណីឆ្លងថ្មី COVID-19, អ្នកជំងឺចំនួន ២២៥ នាក់ត្រូវបានជាសះស្បើយ
(VOVWORLD) - យោងតាមគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 បានឱ្យដឹងថា នៅថ្ងៃទី ២៦ ខែមេសា វៀតណាមមិនរកឃើញករណីឆ្លងថ្មី COVID-19 ឡើយ។
ថ្ងៃទី ២៦ ខែមេសា មិនមានករណីឆ្លងថ្មី COVID-19 (រូបថតៈ TTXVN) |
ហេតុដូច្នេះ ចាប់ពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២០ រហូតមក ដល់បច្ចុប្បន្ន វៀតណាមបាន កត់ត្រាចំនួន ២៧០ ករណីដែលឆ្លង COVID-19។ អ្នកជំងឺចំនួន ២២៥ នាក់ ត្រូវបានប្រ កាសជាសះស្បើយ ដែលស្រូប យកចំនួន ៨៣% នៃអ្នកឆ្លង COVID-19 នៅវៀតណាម។ វៀតណាមមិនរកឃើញករណីឆ្លងថ្មី COVID-19 ក្នុងសហ គមន៍ ចាប់តាំងពីថ្ងៃទី ១៦ ខែមេសាមក។ បច្ចុប្បន្ន មានតែ ២៩ ករណីប៉ុណ្ណោះដែលវិជ្ជមានចំពោះវីរុស SARS-CoV-2 ស្មើនឹង ១១%; ១៣ ករណីមានលទ្ធផលអវិជ្ជមានលើកទី១ សម្រាប់វីរុស SARS-CoV-2 ; ៣ ករណីទៀត ត្រូវបានធ្វើតេស្តិ៍អវិជ្ជមានចំនួន ២ ដង ចំពោះវីរុស SARS-CoV-2។ ក្រៅពីនោះ អ្នកលាប់ជំងឺ COVID-19 ឡើងវិញចំនួន ៥ នាក់ត្រូវបានបន្តព្យាបាលនៅមន្ទីរពេទ្យ។
យោងទៅតាមអ្នកជំនាញផ្នែករោគរាតត្បាតថា តាមពិតថា វៀតណាមមិនរកឃើញករណីឆ្លងថ្មីមែន ប៉ុន្តែនៅតែមានអ្នកផ្ទុកវីរុសនៅក្នុងសហគមន៍ ដែលមិនទាន់ត្រូវបានរកឃើញ។ ម្យ៉ាងវិញទៀត ដោយសារតែមិនទាន់មានវ៉ាក់សាំងនិងថ្នាំជាក់លាក់ ហេតុដុច្នះ អ្នកជំនាញនៅលើពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីលទ្ធភាពនៃការលាប់ជំងឺ COVID-19 ឡើងវិញ។ យ៉ាងណាមិញ វៀតណាមមិនគួរមានការធ្វេសប្រហែសក្នុងកាលៈទេសៈណាក៏ដោយ៕