ថ្នាក់ដឹកនាំវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត
|
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និង
គណៈប្រតិភូរដ្ឋសភាជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុង Hai Phong |
(VOVworld) - ដើម្បីត្រៀមរៀបចំឲ្យសម័យប្រជុំទី៨ រដ្ឋសភានិតិកាលទី១៣ នាព្រឹក
ថ្ងៃទី៣ តុលា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung និងគណៈ
ប្រតិភូរដ្ឋសភានៃទីក្រុង Hai Phong ភាគខាងជើងវៀតណាម បានមានជំនួបប្រា
ស្រ័យជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌ Kien An ទីក្រុង Hai Phong។នៅទីនេះ អ្នកបោះ
ឆ្នោតបានលើកសំណើរជាច្រើន ដូចជាជំរុញខ្លាំងក្លាថែមទៀតបុព្វហេតុកសាងនិង
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ការពាររឹងមាំឯករាជ្យ អធិបតេយ្យភាព
ដែនដីដ៏ពិសិដ្ឋរបស់មាតុប្រទេសនិងលើកកំពស់ដោយឥតឈប់ឈរជីវភាពរស់នៅ
របស់ប្រជាជន។លោក Nguyen Tan Dung បានផ្លាស់ប្ដូរមតិអំពីបញ្ហាជាច្រើន ដែល
អ្នកបោះឆ្នោតយកចិត្តទុកដាក់ ទាក់ទិនដល់បុព្វហេតុអភិវឌ្ឍន៍ការអប់រំបណ្ដុះ
បណ្ដាល ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍ថែទាំនិងការពារសុខភាពសំរាប់
ប្រជាជនផងដែរ។
|
អនុប្រធានរដ្ឋសភាវៀតណាមលោក Huynh Ngoc Son ជួបប្រាស្រ័យជាមួយ
អ្នកបោះឆ្នោតនៅទីក្រុង Da Nang |
នាព្រឹកថ្ងៃដ៏ដែល អនុប្រធានរដ្ឋសភាវៀតណាមលោក Huynh Ngoc Son និងគណៈ
ប្រតិភូរដ្ឋសភានៃទីក្រុង Da Nang ភាគកណ្ដាលវៀតណាម បានមានជំនួបប្រា
ស្រ័យជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌមួយចំនួននៅទីក្រុង Da Nang។លោក Huynh
Ngoc Son បានឲ្យដឹងថា នៅសម័យប្រជុំទី៨ រដ្ឋសភានិតិកាលទី១៣ខាងមុខ រដ្ឋ
សភានឹងពិភាគ្សាអំពីគម្រោងច្បាប់ចំនួន៣០ និងអនុម័តលើគម្រោងច្បាប់សំខាន់
ចំនួន១៧ទៀត៕