ទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូត

ទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូត - ảnh 1
អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ Sam Samouth ចែករំលែកជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ

VOV-​នាព្រឹកថ្ងៃទី២២មិថុនានៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅពិធី​រំលឹក​​ខួប អនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិង​ព្រះរាជាណាចក្រកម្ពុជា(ទី២៤មិថុនា)។ ថ្លែងសន្ទរកថានៅពិធី ប្រធានគណៈ​កម្មាធិការប្រជាជនទីក្រុងហូជីមិញ Le Hoang Quan បានរំលឹកឡើងវិញ​កំណាត់​
ផ្លូវ​៤៥ឆ្នាំបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជាជា
មួយ​រាល់សមិទ្ធិផលសហប្រតិបត្តិការដ៏ធំធេងលើវិស័យជាច្រើន។ រហូតមក
ដល់ឥឡូវនេះបាន​មានគំរោងការចំនួន៣៤របស់អង្គភាពអាជីវកម្មទីក្រុង
ហូជីមិញបានផ្ដល់លិខិត​អនុញាត្តវិនិយោគនៅកម្ពុជាដោយមានទុនសរុប គិតជាប្រាក់ជិត១៩៨លានដុល្លារ​អាមេរិកលើបណ្ដាវិស័យ។ ប្រធាន គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ Le Hoang Quan បានឲ្យដឹងថា៖       “មុនក៏ដូចជាក្រោយរដ្ឋអំណាចនិងប្រជាជនទីក្រុងមុនជានិច្ចកាលគោរពនិង
នឹងធ្វើអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីចំណងមិត្តភាពប្រពៃណី
សហប្រតិបត្តិការលើគ្រប់វិស័យរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ។
 យើងខ្ញុំជឿជាក់​ដ៏​ជ្រាលជ្រៅថា ដោយឈរលើគ្រឹះស្ថានទំនាក់ទំនងមិត្តភាពដ៏ យូអង្វែងនៃប្រទេសជិតខាង​ទាំងពីរ រួមជាមួយការខំប្រឹងប្រែងឥតឈប់ឈរ របស់ថ្នាក់ដឹកនាំនិងប្រជាជន​នៃប្រទេសទាំងពីរ ទំនាក់ទំនងវៀតណាម-កម្ពុជា ក្នុងនោះមានទីក្រុងហូជីមិញនិង​រាជធានីភ្នំពេញផងនឹងដណ្ដើមបានសមិទ្ធិជា
ច្រើនថែមទៀត៕”
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ