ទីប្រឹក្សារងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក៖ វៀតណាមជាគំរូដ៏ល្អមួយក្នុងការងារបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19

(VOVWORLD) - លោក Jonathan Moore ចាត់ទុកថា វៀតណាមជាគំរូដ៏ល្អមួយក្នុងការ ងារបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19 ហើយប្រទេសទាំងពីរអាចចែករំលែក គ្នានូវបទពិសោធន៍ជាច្រើនអំពីការបង្ការទប់ស្កាត់ជំងឺឆ្លងនិងការស្ដារសេដ្ឋ កិច្ចឡើងវិញ ដែលជាអាទិភាពមួយក្នុងចំណោមអាទិភាព នាបច្ចុប្បន្នរបស់ រដ្ឋាភិបាលអាមេរិក។
ទីប្រឹក្សារងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក៖ វៀតណាមជាគំរូដ៏ល្អមួយក្នុងការងារបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19 - ảnh 1 ទីប្រឹក្សារងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Jonathan Moore (រូបថត៖ VOV)

នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាមេរិកលោក Ha Kim Ngoc បានជួបពិភាក្សាតាមទូរស័ព្ទជាមួយទីប្រឹក្សារងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Jonathan Moore អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើ វិស័យមហាសាគរ បរិស្ថាននិងវិទ្យាសាស្ត្របច្ចេកវិទ្យា។

លោក Jonathan Moore ចាត់ទុកថា វៀតណាមជាគំរូដ៏ល្អមួយក្នុងការ ងារបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19 ហើយប្រទេសទាំងពីរអាចចែករំលែក គ្នានូវបទពិសោធន៍ជាច្រើនអំពីការបង្ការទប់ស្កាត់ជំងឺឆ្លងនិងការស្ដារសេដ្ឋ កិច្ចឡើងវិញ ដែលជាអាទិភាពមួយក្នុងចំណោមអាទិភាពនាបច្ចុប្បន្នរបស់ រដ្ឋាភិបាលអាមេរិក។ ពាក់ព័ន្ធដល់សភាពការណ៍នៅសមុទ្រខាងកើត លោក Jonathan Moore បានផ្ញើរការសាកសួរសុខទុក្ខចំពោះបណ្ដាអ្នក នេសាទវៀតណាមដែលរងការបុកឲ្យលិចនាវានៅសមុទ្រខាងកើតកាលពីដើមខែមេសាកន្លងទៅ ព្រមទាំងប្រឆាំងជំទាស់នឹងទង្វើគំរាមកំហែងអ្នកនេសាទ និងរំលោភបំពានលើអធិបតេយ្យភាពនៅសមុទ្រខាងកើតផងដែរ។ លោកក៏ បានឲ្យដឹងថែមទៀតថា អាមេរិកគាំទ្រចំពោះការលើកកម្រិតទំនាក់ទំនង ភាពជាដៃគូរវាងអាមេរិក-តំបន់មេគង្គ ព្រមទាំងបន្តសហប្រតិបត្តិការជាមួយ វៀតណាមនិងប្រទេសផ្សេងៗទៀតក្នុងការគ្រប់គ្រង ការពារធនធាន បន្ធូរ បន្ថយផលប៉ះពាល់បង្កឡើងដោយគ្រោះធម្មជាតិនៅក្នុងតំបន់ផងដែរ។

ចំណែកឯលោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនជាវិជ្ជមានក្នុងទំនាក់ទំនងរវាងវៀតណាមនិងសហរដ្ឋអាមេរិក ហើយស្នើឲ្យប្រទេសទាំងពីរសម្រេចឲ្យបានឆាប់ៗនូវការចរចានិង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់លំហអវកាសដើម្បី គោលដៅសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ