នាយករដ្ឋមន្ត្រី Pham Minh Chinh មកដល់ទីក្រុង Auckland អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅនូវែលសេឡង់

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត រួមទាំងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងប្រពៃណី ដូចជាពាណិជ្ជកម្ម វិនិយោគ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការងារ ការអប់រំ-បណ្តុះបណ្តាល និងកសិកម្ម។
នាយករដ្ឋមន្ត្រី Pham Minh Chinh មកដល់ទីក្រុង Auckland អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅនូវែលសេឡង់ - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh មកដល់ទីក្រុង Auckland អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅនូវែលសេឡង់ (រូបថត៖ VOV)

បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍ ៥០ឆ្នាំនៃទំនាក់ទំនងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - អូស្ត្រាលី និងបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីរួចមក នារសៀលថ្ងៃនេះ (៩ មីនា) នាយករដ្ឋមន្ត្រីលោក Pham Minh Chinh លោកជំទាវភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋាន Auckland អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនូវែលសេឡង់ចាប់ពីថ្ងៃទី ១០-១១ ខែមីនា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនូវែលសេឡង់លោក Christopher Luxon។

តាមផែនការ ក្នុងដំណើរបំពេញទស្សនកិច្ចនៅនូវែលសេឡង់ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសនូវែលសេឡង់; ចូលរួមកិច្ចពិភាក្សា និងធ្វើការជាមួយថ្នាក់ដឹកនាំនៃសមាគម និងអាជីវកម្មឈានមុខរបស់នូវែលសេឡង់; ជួបធ្វើការជាមួយអង្គការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអប់រំនូវែលសេឡង់ និងជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅនូវែលសេឡង់។

ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត រួមទាំងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងប្រពៃណី ដូចជាពាណិជ្ជកម្ម វិនិយោគ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការងារ ការអប់រំ-បណ្តុះបណ្តាល និងកសិកម្ម។

បន្ទាប់ពីជិត ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (១៩៧៥) ទំនាក់ទំនងវៀតណាម - នូវែលសេឡង់កំពុងអភិវឌ្ឍន៍ឥតឈប់ឈរ ហើយត្រូវបានលើកកំពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រចាប់តាំងពីខែកក្កដា ឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ