នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចូលរួមសន្និសីទបូកសរុបការងាររបស់វិស័យគមនាគមដឹកជញ្ជូន
(VOVWORLD) - សកម្មភាពដឹកជញ្ជូនបន្តរក្សាបាននូវសន្ទុះកំណើនប្រកបដោយស្ថិរភាពដែលផ្សារភ្ជាប់ទៅនឹងការកាត់បន្ថយនីតិវិធីរដ្ឋបាល ថ្លៃសេវា និងជំរុញការអនុវត្តន័បច្ចេកវិទ្យាព័ត៌មាន។
នាព្រឹកថ្ងៃទី ២៨ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទបូកសរុបការងាររបស់វិស័យគមនាគមដឹកជញ្ជូន។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទបូកសរុបការងាររបស់វិស័យគមនាគមដឹកជញ្ជូន។ រូបថត៖ VOV |
ថ្លែងមតិក្នុងពិធីបើកសន្និសីទ រដ្ឋមន្ត្រីក្រសួងគមនាគមដឹកជញ្ជូន លោក Nguyen Van Thang បានឲ្យដឹងថា ក្នុងឆ្នាំនេះ វិស័យគមនាគមដឹកជញ្ជូនបានចាប់ផ្តើមសាងសង់គម្រោងចំនួន ២៦ រួមទាំងគម្រោងផ្លូវល្បឿនលឿនភាគខាងជើង-ខាងត្បូង ដំណាក់កាលទី២; បើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿន ខាងកើត-ខាងលិច បណ្តាខ្សែក្រវ៉ាត់ក្រុងនៅទីក្រុងហាណូយ ទីក្រុងហូជីមិញ បើកការដ្ឋានសាងសង់ស្ថានីយអាកាសយានដ្ឋានអន្តរជាតិ Long Thanh ស្ថានីយអាកាសយានដ្ឋាន T៣ របស់ស្ថានីយ Tan Son Nhat; បានបញ្ចប់ការសាងសង់និងដាក់ឲ្យដំណើរការនូវគម្រោងចំនួន២០ ដែលក្នុងនោះ ផ្លូវល្បឿនលឿនលើគោកនេះមានប្រវែង ៤៧៥ គីឡូម៉ែត្រ នាំឱ្យប្រវែងផ្លូវល្បឿនលឿនសរុបដែលត្រូវបានដាក់ឱ្យដំណើរការនៅទូទាំងប្រទេសវៀតណាម ឈានដល់ជិត ១.៩០០ គីឡូម៉ែត្រ។
សកម្មភាពដឹកជញ្ជូនបន្តរក្សាបាននូវសន្ទុះកំណើនប្រកបដោយស្ថិរភាពដែលផ្សារភ្ជាប់ទៅនឹងការកាត់បន្ថយនីតិវិធីរដ្ឋបាល ថ្លៃសេវា និងជំរុញការអនុវត្តន័បច្ចេកវិទ្យាព័ត៌មាន។ គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ ២០២៣ ទិន្នផលទំនិញបានកើនឡើង ១២,៩% ការដឹកជញ្ជូនទំនិញបានកើនឡើង ១០,៥% ទិន្នផលអ្នកដំណើរកើនឡើង ១១,៥% ការដឹកជញ្ជូនអ្នកដំណើរកើនឡើង ២៣,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កិច្ចសហប្រតិបត្តិការអន្តរជាតិត្រូវបានជំរុញ ហើយក្រសួងបានចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិចំនួន ១០ និងកិច្ចព្រមព្រៀងអន្តរជាតិចំនួន ៣ ស្តីពីគមនាគមដឹកជញ្ជូន៕