នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងអង្គការអន្តរជាតិ នៅទីក្រុង Davos

(VOVWORLD) -  នាថ្ងៃទី  ១៧ មករា (ម៉ោងក្នុងតំបន់) នៅទីក្រុង Davos ប្រទេសស្វីស នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំប្រទេស និងអង្គការអន្តរជាតិមួយចំនួន រួមមានៈ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន ម៉ាណែត ប្រធានាធិ បតី ស្វីស Viola Amherd នាយករដ្ឋមន្ត្រីស្លូវ៉ាគី Robert Fico ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសកលទទួលបន្ទុកវ៉ាក់សាំង និងការចាក់ថ្នាំបង្ការ (GAVI) លោក Jose Manuel Barroso អគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) Daren Tang អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) Tedro Adhanom Ghebreyesus។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងអង្គការអន្តរជាតិ នៅទីក្រុង Davos - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា (រូបថត៖ Duong Giang-TTXVN)

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីទាំងពីររូបបានសង្ឃឹមថា ការតភ្ជាប់ចរាចរណ៍រវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹង រួមទាំងការតភ្ជាប់ផ្លូវល្បឿនលឿន ជាពិសេសការតភ្ជាប់រាជធានីភ្នំពេញជាមួយទីក្រុងហូជីមិញ; សម្របសម្រួលជាមួយឡាវ ដើម្បីផ្សព្វផ្សាយកញ្ចប់ទេសចរណ៍ "ការធ្វើដំណើរមួយ គោលដៅបី"។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងអង្គការអន្តរជាតិ នៅទីក្រុង Davos - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបជាមួយប្រធានាធិបតីស្វីសលោកស្រី Viola Amherd (រូបថត៖ Duong Giang-TTXVN)

ក្នុងពិធីជួបសម្តែងការគួរសមជាមួយប្រធានាធិបតីស្វីសលោកស្រី Viola Amherd ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការមានវិធីសាស្រ្តបត់បែនក្នុងការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) និងកិច្ចព្រមព្រៀងសន្តិសុខ វិនិយោគិននៃប្រទេសទាំងពីរ; អះអាងថា នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិនាពេលខាងមុខ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងអង្គការអន្តរជាតិ នៅទីក្រុង Davos - ảnh 3នាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយនាយករដ្ឋមន្ត្រីស្លូវ៉ាគី Robert Fico (រូបថត៖ Duong Giang-TTXVN)

ជួបជាមួយនាយករដ្ឋមន្ត្រីស្លូវ៉ាគី Robert Fico លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងការគាំទ្រ ហើយនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មស្លូវ៉ាគីវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម; សម្តែងក្តីសង្ឃឹមថា ស្លូវ៉ាគីនឹងជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ដក "កាតលឿង" (IUU) លើអាហារសមុទ្រវៀតណាមក្នុងពេលឆាប់ៗនេះ។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ; ពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ និងការផ្លាស់ប្តូរនិស្សិតរវាងប្រទេសទាំងពីរ; បានឯកភាពគាំទ្រគ្នាទៅវិញទៅមកនៅយន្តការ និងវេទិកាសហប្រតិបត្តិការពហុភាគី។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងអង្គការអន្តរជាតិ នៅទីក្រុង Davos - ảnh 4នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបជាមួយប្រធានសម្ព័ន្ធសកលទទួលបន្ទុកវ៉ាក់សាំង និងការចាក់ថ្នាំបង្ការ (GAVI) Jose Manuel Barroso (រូបថត៖ Duong Giang/TTXVN)

ក្នុងជំនួបជាមួយប្រធាន GAVI លោក Jose Manuel Barroso នាយករដ្ឋមន្ត្រីលោកPham Minh Chinh បានស្នើឱ្យ GAVI បន្តឧបត្ថម្ភវ៉ាក់សាំងសម្រាប់វៀតណាម ដើម្បីការពារជំងឺ សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មវ៉ាក់សាំង នៅក្រសួងសុខាភិបាល និងផ្ទេរបច្ចេកវិទ្យា mRNA សម្រាប់វៀតណាម; អះអាងថា វៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ និងផ្លាស់ប្តូរវ៉ាក់សាំងជាមួយ GAVI ធ្វើឱ្យការទទួលបានវ៉ាក់សាំងកាន់តែងាយស្រួលទូទាំងពិភពលោក។ ប្រធាន GAVI លោក Jose Manuel Barroso បានឲ្យដឹងថា GAVI នឹងគាំទ្រវៀតណាមក្នុងការកសាងយុទ្ធសាស្ត្រ រៀបចំផែនការ និងអនុវត្តការផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំង mRNA ដើម្បីអភិវឌ្ឍ និងផលិតវ៉ាក់សាំង និងផលិតផលជីវសាស្ត្រនៅវៀតណាម។ ជួយភ្ជាប់អ្នកជំនាញ អង្គការ និងអាជីវកម្មបរទេសដែលមានកេរ្តិ៍ឈ្មោះ ត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលការផ្ទេរបច្ចេកវិទ្យា និងជំនាញដើម្បីផលិតផលិតផលជីវសាស្ត្រ និងវ៉ាក់សាំងទៅកាន់ប្រទេសវៀតណាម។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងអង្គការអន្តរជាតិ នៅទីក្រុង Davos - ảnh 5នាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) Tedros Adhanom Ghebreyesus (រូបថត៖ Duong Giang/TTXVN)

នៅក្នុងជំនួបជាមួយអគ្គនាយក WHO លោក Tedro Adhanom Ghebreyesus នាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ជំងឺរាតត្បាតកូវីដ ១៩ បង្ហាញពីសារៈសំខាន់របស់ពិភពលោកទាំងមូល និងប្រទេសនីមួយៗក្នុងការបង្កើនសមត្ថភាពឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺនេះ។ វៀតណាមគាំទ្រតួនាទីនាំមុខរបស់អង្គការសហប្រជាជាតិ ជាពិសេស WHO។ អគ្គនាយក WHO បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តជួយវៀតណាមក្នុងការបង្ការជំងឺ និងការផ្ទេរបច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ