|
នាយករដ្ឋមន្ត្រីបានអនុម័តលើគំរោងការរៀបចំឡើងវិញរចនាសម្ព័ន្ធសម្ព័ន្ធក្រុមហ៊ុនគីមីវៀតណាម។ |
VOV-គំរោងការរៀបចំឡើងវិញរចនាសម្ព័ន្ធសម្ព័ន្ធក្រុមហ៊ុនគីមីវៀតណាម
ដំណាក់កាល២០១២-២០១៥ទើបនឹងបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
អនុម័តនាថ្ងៃទី២៨ធ្នូ។ តាមនោះសម្ព័ន្ធក្រុមហ៊ុនគីមីវៀតណាមនៅត្រូវបានរក្សា
ជាសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចជាតិ។ គំរោងការសំដៅធានាឲ្យសម្ព័ន្ធក្រុមហ៊ុនមាន
រចនាសម្ព័ន្ធសមស្រប នាំមុខក្នុងការផលិតកម្មអាជីវកម្មគីមីសារវន្តនិងផលិតផល
គីមីបំរើឲ្យផលិតកម្មកសិកម្មប្រើប្រាស់ក្នុងប្រទេសនិងនាំចេញ។ ក្នុងគំរោងការ
នេះ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើខ្លឹមសារសំខាន់ចំនួន៧របស់ការរៀបចំ
ឡើងវិញរចនាសម្ព័ន្ធធុរកិច្ចអង្គភាពអាជីវកម្មក្នុងនោះប្រមូលផ្ដុំទៅលើការ
វិសោធនកម្មបំពេញបន្ថែមនិងសុក្រិដ្ឋប្រព័ន្ធបែបបទគ្រប់គ្រងផ្ទៃក្នុង រៀបចំឡើង
វិញរចនាសម្ព័ន្ធចាត់តាំងកម្មាភិបាលក្បាល់ម៉ាស៊ីនគ្រប់គ្រងជាដើម៕