ជនបទថ្មីជាកំលាំងចលករជួយបណ្ដាស្រុកអភិវឌ្ឍន៍

(VOV World)_ក្រោយរយះពេលជាង២ឆ្នាំអនុវត្ត គោលដៅជាតិ កសាងជនបទថ្មី មុខមាត់ជនបទថ្មិវៀតណាមបានមានការផ្លាស់ប្តូរជាប្រចាំថ្ងៃ ជីរភាពរស់នៅ​របស់ប្រ
ជា ជននៅជនបទក៏មានការលើកស្ទុយជាច្រើនដែរ។ ទោះបីជាជួបការលំបាកសាក
ល្បងជា ច្រើនក្ដី ប៉ុន្តែ ក្នុងរយះពេល ២ឆ្នាំកន្លងទៅ រដ្ឋអំណាច និងប្រជាជននៃបណ្ដា
តំបន់  ជានិច្ចកាលបានយកចិត្តទុកដាក់​ ជួយឧបត្ថម្ភ​តំបន់ជនបទកាន់តែអភិវឌ្ឍន៍ពី
មួយ ថ្ងៃទៅមួយថ្ងៃ។ ​

ជនបទថ្មីជាកំលាំងចលករជួយបណ្ដាស្រុកអភិវឌ្ឍន៍ - ảnh 1
ជនបទថ្មីជាកំលាំងចលករជួយបណ្ដាស្រុកអភិវឌ្ឍន៍(internet)

      គិតរហូតដល់នាបច្ចុប្បន្ន បានមានឃុំចំនួន ៩៧%នៃខេត្ត ទីក្រុង ចំនួន ៦៣ លើ
ទូទាំងប្រទេសវៀតណាម  អនុវត្តផែនការកសាងជនបទថ្មី។ ក្នុងនោះ ឃុំចំនួន៦០% 
បាន​អនុម័ត្តលើគំរោងផែនការរួម ឃុំចំនួន៥០% បានអនុម័ត្តលើគំរោងការណ៍​ជនបទ
ថ្មី។ តំបន់នានាសុទ្ធតែយកចិត្តទុកដាក់ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងចាត់ទុក
នេះ​ជាជំហានលោតផ្លោះ ក្នុងការកសាងជនបទថ្មី។ ​បណ្ដាភូមិ ឃុំ សុទ្ធតែជ្រើសរើស
ការអភិវឌ្ឍន៍ គមនាគមន៍ លើកកំពស់​ប្រព័ន្ធអគ្គិសនី ជួសជុលសាលារៀន…។ល។ ការអភិវឌ្ឍន៍ហេដ្ឋារចនា​សម្ព័ន្ធ បានធ្វើមុខមាត់របស់ជនបទផ្លាស់ប្តូរ។ លោក Nguyen
 Van Kiem លេខា​រង​ គណះកម្មាធិការបក្សស្រុក Tay Hoa ខេត្ត Phu Yen (ភាគ​កណ្ដាល វៀតណាម) ជាតំបន់បានសម្រេចបទដ្ឋានកសាងជនបទថ្មី ​១២/១៩ បានចែករំលែកថា÷

          “ ក្នុងដំណើការចលនាកសាងជនបទថ្មី ​តួនាទីរបស់ប្រជាជនគឺ​សំខាន់​ណាស់។ ការងារនេះសំដៅលើកស្ទុយជីវភាពរស់នៅរបស់ប្រជាជន​ ដូច្នេះ ប្រជាជនគ្រប់រូប មានការទទួលខុសត្រូវច្រើនណាស់។ ”

          លោក Tang Minh Loc ប្រធានការិយាល័យសម្របសម្រួលកម្មវិធី​គោលដៅជាតិ  អំពីការកសាងជនបទថ្មី បានអោយដឹងថា÷ ការអភិវឌ្ឍន៍​ផលិតកម្ម លើកកំពស់ ចំ
ណូល សមរាប់ប្រជាជនត្រូវបានតំបន់ជាច្រើនយកចិត្តទុកដាក់យ៉ាងខ្លាំង​។ នាបច្ចុប្បន្ន ប្រទេសវៀតណាមទាំងមូល  កសាង បានរូបសណ្ឋានផលិតកម្ម កសិកម្ម​ចំនួនជាង ​
៥ ០០០ ​បង្កើន​ប្រសិទ្ធ​ភាពពី១៥ ដល់ ២០% និងវត្តមានបណ្ដា​រូបសណ្ឋានល្អដូចជា÷  វាលស្រែធំ នៅខេត្ត An Giang (ភាគខាងត្បូងវៀត​ណាម) ត្រូវបានខេត្តចំនួន ៤០ ក្នុងទូ ទាំងប្រទេសមកទស្សនា និងរៀន​សូត្រ។ ទីក្រុងហូជីមិញ មានគោល នយោបាយជួយ ឧបត្តម្ភ អង្គភាពអាជីវកម្ម​កសាងបណ្ដាមណ្ឌលផលិតកម្ម អនុវត្តបច្ចេកវិទ្យាខ្ពស់។ ​ខេត្ត
 Thai Binh (ភាគខាងជើងវៀតណាម) មានគោលនយោបាយ ជួយឧបត្ថម្ភ​កសករទីញ
ម៉ាស៊ីកាត់ ស្រូវ ម់ាស៊ីនបោកស្រូវ…។ល។ នេះគឺជាបណ្ដារបៀបធ្វើល្អ ត្រូវពង្រីកបើក
ទូលាយ។ លោក Tang Minh Loc បានអោយដឹងថា÷

          “ មុនពេលអនុវត្តកម្មវិធី ជនបទថ្មី បណ្ដាឃុំសុទ្ធតែវាយតំលៃស្ថាន​ភាពជាក់ស្ដែង របស់ជនបទ តាមបទដ្ឋានចំនួន១៩។ តាមនោះ ក្នុងទូទាំង​ប្រទេសមានឃុំចំនួន ២០០  ទទួលបាន ១០ បទដ្ឋាន គ្មានឃុំណាទទួលបាន​បទដ្ឋាន​ជាង១៥ ទេ។ ប៉ុន្តែក្រោយរយះ
ពេល  ២ឆ្នាំ អនុវត្តក្នុងទូទាំងប្រទេស​បានមានឃុំចំនួន១០០០ ទទួលបាន ជាង ១០បទ
ដ្ឋាន។ ក្នុងនោះ ​ក្រៅពី​ឃុំគំរូចំនួន ១១​ យើងនៅមានបន្ថែមឃុំចំនួន​ ៣២ ទទួល​បានបទ
ដ្ឋានពី  ១៦-១៩ទៀតផង។ តាមលទ្ធផលនោះ បានសរអោយឃើញពី​ឥទ្ធពល និងអត្ថ
ន័យ  របស់កម្មវិធីជនបទថ្មី។”

ស្ថានភាពជាក់ស្ដែងបានសរអោយឃើញថា÷ការលំបាកបំផុតក្នុងការកសាងជន
បទថ្មី នាបច្ចុប្បន្ន គឺប្រភពកម្លាំង និងការយល់ដឹងរបស់ថ្នាក់ដឹកនាំ និងប្រជាជនអំពីចល
នានេះ។ អំពីប្រភពកម្លាំង ទោះបីជាលក្ខណះសេដ្ឋកិច្ចជាតិ ក្នុង ឆ្នាំ ២០១២ នៅមាន ការ លំបាកជាច្រើនក្តី​ ប៉ុន្តែ ថវិការបស់រដ្ឋាភិបាលវៀតណាមសំរាប់ ការកសាងជនបទថ្មី​នៅមិនបានកាត់បន្ថយបានឡើយ។ ក្នុងរយះពេល ២ ឆ្នាំកន្លងទៅ រដ្ឋាភិបាលវៀតណាម  បានជួយឧតបត្ថម្ភ ទឹកប្រាក់ចំនួន ជិត ៣ ៣០០ លានលានដុង រួមជាមួយ ១៤ ០០០ 
បាន់លានដុង ពីប្រភពថវិកាតំបន់សំរាប់កម្មវិធីជនបទថ្មី។ លោក Tang Minh Loc បានអោយដឹងថែមទៀតថា÷

          “ ការកសាងជនបទថ្មី របស់វៀតណាមគឺជាកម្មវិធីធំមួយ និងយូរអង្វែង​ដូច្នេះ ជួប ការលំបាកជាច្រើន ក្នុងដំណាក់កាលដើមដំបូង។ ក្រោយរយះ​ពេល ២ ឆ្នាំអនុវត្ត ការ
លំបាកបំ ផុតគឺការយល់ដឹង ពីព្រោះភាគច្រើនគឺ​ប្រជាជន និងកម្មាភិបាលមូលដ្ឋាន រួម ទាំង កម្មាភិបាលបញ្ជាណែនាំគ្រប់​ជាន់ថ្នាក់មួយចំនួន នៅតែមិនយល់ដឹង គ្រប់គ្រាន់អំ
ពីខ្លឹមសារ  របៀបធ្វើជនបទថ្មី។ ដូច្នេះ ការឃោសនា ហ្វឺកហ្វើន អោយកម្មាភិបាល  និងប្រជាជន ដើម្បីលើកកំពស់ចំណេះដឹងអំពីជនបទថ្មី នៅតែជាបញ្ហាត្រូវយកចិត្តទុក​ដាក់ និងខំប្រឹងប្រែងអនុវត្តក្នុងរយះពេលយូរអង្វែង។ ”

          ក្នុងឆ្នាំ ២០១៣ និងបណ្ដាឆ្នាំ ជាបន្ត​ការងារកសាងជនបទថ្មី នឹង​ត្រូវបន្តអនុវត្តភារ
កិច្ច ស្នូលនានាដូចជា÷ ជំរុញខ្លាំងការងារឃោសនាក្នុង​ប្រជាជន​ បំប៉នចំណេះដឹង អំពី
ការកសាង ជនបទថ្មី ​អោយជួរកម្មាភិបាលអំពីកម្មវិធី​កសាងជនបទថ្មី សម្រេចការងារ​
រៀបចំ​ផែន​ការ និងកសាងគំរោងការជនបទថ្មីអោយបណ្ដាឃុំ បង្កើតជំហានលោតផ្លោះ
ក្នុង ការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ដើម្បីបង្កើនចំណូលអោយប្រជាកសិករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ