នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នឹងអញ្ជើញជួបសន្ទនាជាមួយកសិករនៅថ្ងៃទី ៣០ ខែធ្នូ

(VOVWORLD) - សន្និសីទនេះនឹងតភ្ជាប់តាមប្រព័ន្ធអ៊ីនធឺណែតជាមួយនឹង ខេត្ត-ក្រុងចំនួន ៦៣ ទូទាំងប្រទេស ដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត ក្រុងនានា រួមទាំងគណៈកម្មាធិការពាក់ព័ន្ធ និងអង្គភាព គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមកសិករថ្នាក់ស្រុក តំណាងកសិករឆ្នើមជាដើម។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នឹងអញ្ជើញជួបសន្ទនាជាមួយកសិករនៅថ្ងៃទី ៣០ ខែធ្នូ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh (រូបថត៖ Duong Giang/TTXVN)

នាថ្ងៃ ៣០ ធ្នូ នៅទីស្នាក់ការរដ្ឋាភិបាលនៃទីក្រុងហាណូយ នឹងប្រារព្ធសន្និសីទ នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយកសិករវៀតណាមឆ្នាំ ២០២៣ ក្រោមប្រធានបទ៖ “កសិករគឺជាម្ចាស់កម្មវត្ថុ និងជាមជ្ឈមណ្ឌលក្នុងការអភិវឌ្ឍវិស័យកសិកម្ម សេដ្ឋកិច្ចជនបទ និងកសាងតំបន់ជនបទថ្មី បៃតង និងនិរន្តរភាព”។ សន្និសីទនេះនឹងតភ្ជាប់តាមប្រព័ន្ធអ៊ីនធឺណែតជាមួយនឹង ខេត្ត-ក្រុងចំនួន ៦៣ ទូទាំងប្រទេស ដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត ក្រុងនានា រួមទាំងគណៈកម្មាធិការពាក់ព័ន្ធ និងអង្គភាព គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមកសិករថ្នាក់ស្រុក តំណាងកសិករឆ្នើមជាដើម។

សន្និសីទនេះមានអត្ថន័យពិសេស ខណៈដែលបានប្រព្រឹត្តទៅភ្លាមៗបន្ទាប់ពីមហា សន្និបាតទូទាំងប្រទេសលើកទី ៨ នៃសមាគមកសិករវៀតណាមអាណត្តិ ២០២៣ - ២០២៨។ ប្រការនេះបង្ហាញពីការយកចិត្តទុកដាក់ពិសេសរបស់បក្ស និងរដ្ឋចំពោះវណ្ណៈកសិករវៀតណាម។

សូមគូសបញ្ជាក់ថា សន្និសីទនាយករដ្ឋមន្ត្រីរដ្ឋាភិបាលជួបសន្ទនាជាមួយកសិករវៀត ណាម ដឹកនាំដោយមជ្ឈិមសមាគមកសិករវៀតណាម បានបើកចំនួន ៤លើកហើយ។ លើកទីមួយ ប្រមុខរដ្ឋាភិបាលមានកិច្ចសន្ទនាជាមួយកសិករនៅទីក្រុង Hai Duong (ឆ្នាំ ២០១៨), លើកទី ២ នៅទីក្រុង Can Tho (ឆ្នាំ ២០១៩), លើកទី ៣ នៅ Dak Lak (ឆ្នាំ ២០២០), និងលើកទី ៤ នៅ Son La (២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ