នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញជួបជាមួយសហគមន៍ធុរកិច្ច FDI និងចូលរួមវេទិកាធុរកិច្ចវៀតណាម (VBF)

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ មីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីនៃសន្និសីទជួបសំណេះ សំណាលជាមួយសហគមន៍ធុរកិច្ចមានទុនវិនិយោគផ្ទាល់ពីបរទេស (FDI) និងចូលរួមវេទិកាធុរកិច្ចវៀតណាមប្រចាំឆ្នាំ ២០២៤ (VBF ២០២៤) ក្រោមប្រធានបទ “សហគ្រាស FDI ត្រួសត្រាយអនុវត្តន៍យុទ្ធសាស្ត្រកំណើនបៃតង”។ សន្និសីទ និងវេទិកា ដោយក្រសួងផែនការ និងវិនិយោគ ធនាគារពិភពលោក (WB) និងអង្គការហិរញ្ញវត្ថុអន្តរជាតិ (IFC) សហការរៀបចំឡើង។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញជួបជាមួយសហគមន៍ធុរកិច្ច FDI និងចូលរួមវេទិកាធុរកិច្ចវៀតណាម (VBF) - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួមសន្និសីទនាយករដ្ឋមន្ត្រីជួបសំណេះសំណាលសហគមន៍ធុរកិច្ច FDI និងចូលរួមវេទិកាធុរកិច្ចវៀតណាមប្រចាំឆ្នាំ (VBF) (រូបថត៖ VGP/Nhat Bac)

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមតែងតែផ្ទៀងស្តាប់ និងមានការយល់ដឹងរវាងអង្គភាពអាជីវកម្ម ជាមួយរដ្ឋាភិបាល និងប្រជាជន; ចែករំលែកចក្ខុវិស័យ និងសកម្មភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច កំណើនបៃតង និងរួមជាមួយសហគ្រាសដើម្បីអភិវឌ្ឍន៍។ វៀតណាមចង់ឲ្យធុរកិច្ចបរទេស និងដៃគូបន្តកែលម្អទុនវិនិយោគឆ្ពោះទៅរកកំណើនបៃតង ការផ្លាស់ប្តូរឌីជីថល ការផ្ទេរបច្ចេកវិទ្យាសម្រាប់កំណើនបៃតង។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ឆ្នាំនេះ វៀតណាមប្តេជ្ញាអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាព ដោយផ្តល់អាទិភាពដល់ការជំរុញកំណើន ផ្សារភ្ជាប់ជាមួយនឹងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច; ផ្តោតលើការកែលម្អបរិយាកាសវិនិយោគអាជីវកម្ម; ជំរុញកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ; រក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សហគ្រាស FDI និងអ្នកវិនិយោគបរទេសចាត់ទុកប្រជាជន និងអាជីវកម្មជាមជ្ឈមណ្ឌល និងប្រធានបទ ហើយតែងតែធ្វើបានល្អក្នុងសមភាពសង្គម និងសន្តិសុខសង្គម។

ទាក់ទិននឹងទស្សនវិស័យអភិវឌ្ឍន៍លើកំណើនបៃតង លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមកំណត់កំណើនបៃតងជាកតត្តាស្នូលចំនួនពីរ (រួមទាំង៖ ការផ្លាស់ប្តូរឌីជីថល និងកំណើនបៃតង) នៃដំណើរការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។ លោកនាយករដ្ឋមន្ត្រីបានស្នើសហគមន៍ធុរកិច្ច FDI វិនិយោគិនបរទេស និងដៃគូអភិវឌ្ឍន៍ត្រួសត្រាយលើកំណើនបៃតង ហើយអះអាងថា វៀតណាមនឹងធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អង្គភាពអាជីវកម្មនិយាយរួម និងសហគ្រាស FDI និយាយដោយឡែក; ធានាឱ្យសហគ្រាស FDI មានស្ថិរភាព និងអភិវឌ្ឍឆ្ពោះទៅរកកំណើនបៃតង; ធានាឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព ដើម្បីឱ្យវិនិយោគិនមានអារម្មណ៍សុវត្ថិភាពក្នុងការធ្វើអាជីវកម្មរយៈពេលវែង។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី Nguyen Chi Dung បានប្រគល់ប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ ដល់សហគ្រាស FDI គំរូមួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ