នាយករដ្ឋមន្រ្តីNguyen Tan Dung ជួបធ្វើការជាមួយសមាគមកសិករវៀតណាម
|
នាយករដ្ឋមន្រ្តីNguyen Tan Dung ជួបធ្វើការជាមួយសមាគម
កសិករវៀតណាម(រូបថតៈ Internet) |
(VOVworld)-នាព្រឹកថ្ងៃទី១៦មិនានៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋ មន្រ្តីNguyen
Tan Dung បានធ្វើជាអធិបតី ពិធីជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃមជ្ឈឹម
សមាគម កសិករវៀតណាម សំដៅពិនិត្សឡើងវិញ លទ្ធផលគួបផ្សំរវាងរដ្ឋាភិបាល ជាមួយសមាគមកសិករវៀតណាម និងកំណត់ បញ្ហាស្នូលរួមផ្សំក្នុងរយៈពេលខាងមុខ
។ នាយករដ្ឋមន្រ្តី Nguyen Tan Dung បានស្នើឲ្យរដ្ឋាភិបាលនិងសមាគមកសិករ វៀតណាមគប្បីសហការយ៉ាង ជិតស្និទ្ធថែមទៀត ក្នុងការអនុវត្ត រាល់ការផ្តួចផ្តើមគំនិត គោលនយោបាយ របស់បក្ស ពិសេសអំពីកសិកម្ម ជនបទនិងកសិករ។ នាយករដ្ឋមន្រ្តី
ក៏បានស្នើ សមាគមកសិករវៀតណាមម្ចាស់ការដាក់សំណើរអំពីយន្តការ គោលនយោ
បាយ និងរួមផ្សំជាមួយបណ្តាក្រសួង ផ្នែកមជ្ឈឹម កសាងគោលនយោបាយ ការពារ ផលប្រយោជន៌សមស្របនិងថែទាំជីវភាពរស់នៅរបស់ប្រជា
កសិករ៕