នាយករដ្ឋមន្រ្តីបញ្ជាណែនាំការបង្ការប្រយុទ្ធប្រឆាំង COVID-19 នៅទីក្រុងធំៗ ចំនួន ៥

(VOVWORLD) -  កិច្ចប្រជុំនេះមានគោលបំណងដើម្បីត្រួតពិនិត្យការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនិងផ្ទៀងស្តាប់មូលដ្ឋានដាក់ចេញនូវអនុសាសន៍និងដំណោះស្រាយ។

នាយករដ្ឋមន្រ្តីបញ្ជាណែនាំការបង្ការប្រយុទ្ធប្រឆាំង COVID-19 នៅទីក្រុងធំៗ ចំនួន ៥ - ảnh 1 លោកនាយករដ្ឋមន្ត្រី អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ

នាព្រឹកថ្ងៃទី ២៩ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានធ្វើជាអធិបតីនៃកិច្ចប្រជុំអនឡាញ នៃគណៈអចិន្រ្តៃយ៍រដ្ឋាភិបាលជាមួយទីក្រុងធំៗ ចំនួន ៥ រួមមាន ទីក្រុងហាណូយ, ទីក្រុងហូជីមិញ, ទីក្រុង Da Nang, Can Tho និងទីក្រុង Hai Phong។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីត្រួតពិនិត្យការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនិងផ្ទៀងស្តាប់មូលដ្ឋានដាក់ចេញនូវអនុសាសន៍និងដំណោះស្រាយ។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ទីក្រុងទាំង ៥ នេះសុទ្ធតែជាទីក្រុងធំៗ ដែលមានប្រជាជនច្រើន ដង់ស៊ីតេខ្ពស់ និងទំនាក់ទំនងជាសមូហភាពក៏ច្រើនដែរ។ ហេតុដូច្នេះ ហានិភ័យនៃការឆ្លងគឺខ្ពស់ណាស់។ លោកនាយករដ្ឋមន្រ្តីបានសម្តែងនូវបំណងចង់ស្តាប់មូលដ្ឋានរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាន ដើម្បីពិនិត្យមើលស្ថាន ភាពក៏ដូចជាការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ជាពិសេសវិធានការថ្មី និងវិធានការជាក់លាក់បន្ថែមទៀត។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះវិស័យសុខាភិបាលនិងមូលដ្ឋាន ដែលបានផ្តោតការយកចិត្តទុកដាក់លើការព្យាបាលអ្នកជំងឺជាពិសេសករណីធ្ងន់ធ្ងរ ហើយមិនមានអ្នកណាម្នាក់ស្លាប់ឡើយ។

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តីក៏បានស្តាប់របាយការណ៍ពីតំបន់កំពុងនៅដាច់ដោយឡែក តាមរយៈអ៊ិនធឺរណែត។  រាយការណ៍អំពីស្ថានភាពនៅតំបន់ដាច់ដោយឡែក Phap Van – Tu Hiep ខ័ណ្ឌ Hoang Mai នៃទីក្រុងហាណូយ លោកវរសេនីយ៍ទោ  Thanh Hai មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខ័ណ្ឌ Hoang Mai បាននិយាយថា រហូតមកដល់ពេលនេះតំបន់ដាច់ដោយឡែកមួយនេះ បានទទួលពលរដ្ឋចំនួន ១,៨៧៦ នាក់ ក្នុងនោះមានជនបរទេសចំនួន ៨៣ នាក់។  

ក្នុងពេលជាមួយគ្នានេះ  លោកវរសេនីយ៍ឯក  Le Khac Hung អនុប្រធានសេនាធិការនៃបញ្ជា ការដ្ឋានយោធាក្រុង Da Nang បានឲ្យដឹងថា កម្លាំងមានសមត្ថកិច្ចបានបំពេញយ៉ាងល្អការ ងារផ្សព្វផ្សាយ ដូច្នេះប្រជាពលរដ្ឋមានការនឹងនរចិត្ត និងគោរពតាមបទប្បញ្ញត្តិនៅតំបន់ដាច់ដោយឡែក នៃទីក្រុង Da Nang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ