នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ដឹកនាំកិច្ចប្រជុំស្តីពីការការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋាភិបាល តាមរយៈប្រព័ន្ធវីដេអូ ដោយពិភាក្សារកដំណោះស្រាយដើម្បីបន្តការការពារ ប្រយុទ្ធប្រឆាំងនឹង COVID-19។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ដឹកនាំកិច្ចប្រជុំស្តីពីការការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ដឹកនាំកិច្ចប្រជុំស្តីពីការការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 (រូបថត៖ VGP/Quang Hieu)

នៅក្នុងកិច្ចប្រជុំនេះ លោកនារដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា ការងារបង្ការនិងប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត COVID-19 នាពេលកន្លងមក ទទួលបានលទ្ធផលជាវិជ្ជមាន ពោល គឺ អំឡុងពេល ជិត ១ ខែហើយដែលមិនមានករណីឆ្លងថ្មីណាមួយ នៅក្នុងសហគមន៍ឡើយ។ ក្រៅពីនេះ ការងារសន្តិសុខសង្គម ក៏ត្រូវបានអនុវត្តយ៉ាងល្អ ហើយនៅតែបន្តអនុ វត្តន៍ផងដែរ។

លោកនាយករដ្ឋមន្រ្តី បានស្នើឱ្យសមាជិកអចិន្រ្តៃយ៍រដ្ឋាភិបាល ពិភាក្សាពីការវិលត្រឡប់ពីក្រៅប្រទេសរបស់ប្រជាជនវៀតណាមនិងបានរកឃើញករណីឆ្លង COVID0-19 ជាច្រើន ក្នុងនោះ នាថ្មីៗនេះបានរកឃើញ ១៧ ករណីវិជ្ជមានចំពោះវីរុស SARS-COVID- 2 ដែលត្រឡប់មកពីប្រទេសអារ៉ាប់រួម UAE និងចំនួន ២៤ ករណីវិជ្ជមានទៀតដែលត្រឡប់មកពីប្រទេសរុស្ស៊ី។ ហេតុដូច្នេះ លោកនាយករដ្ឋមន្រ្តីជឿជាក់ថា ចាំបាច់ត្រូវចាត់វិធានការដើម្បីអនុវត្តទាំងគោលនយោបាយមនុស្សធម៌របស់បក្សនិងរដ្ឋផងនិងទប់ស្កាត់រាល់ករណីឆ្លងថ្មីពីខាងក្រៅឱ្យមានប្រសិទ្ធិភាព ស្របតាមលក្ខខណ្ឌក្នុងស្រុកផង។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ដឹកនាំកិច្ចប្រជុំស្តីពីការការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 - ảnh 2 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VGP/Quang Hieu)

ទន្ទឹមជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រីបានស្នើ កុំឲ្យមានការធ្វេធ្វេប្រហែសនឹង COVID-19 នៅពេលដែល ស្ថានភាពជំងឺរាតត្បាតលើទូទាំងពិភពលោកនិងតំបន់ នៅមានភាពស្មុគស្មាញខ្លាំង។ អាស្រ័យហេតុនេះ  លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យបន្តពិភាក្សាដើម្បីនាំចេញនូវ “លក្ខខ័ណ្ឌថ្មី” ពេញលេញជាង នៅក្នុងបរិបទបច្ចុប្បន្ន សម្រាប់សង្គមទាំងមូលអនុវត្ត ដើម្បីរួមចំណែកដល់ការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពផងនិងរួមចំណែកស្តារសេដ្ឋកិច្ចឡើងវិញផង។

ដោយសង្កត់ធ្ងន់ថា រដ្ឋាភិបាលបានប្តេជ្ញាចិត្ត ដើម្បីសម្រេចបានគោលដៅកំណើនខ្ពស់បំផុត  លោកនាយករដ្ឋមន្រ្តីបានស្នើដល់ក្រសួង ស្ថាប័ននិងមូលដ្ឋាននានាឲ្យត្រៀមរៀបចំលក្ខខណ្ឌដើម្បីទទួលបានលំហូរវិនិ យោគថ្មីៗចូលមកវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ