បង្កើនការបង្កាប្រឆាំងអាសន្នរោគផ្ដាសាយ A H5N1 និងផ្ដាសាយ A H7N9។
(VOV) /  
|
បង្កើនការបង្កាប្រឆាំងអាសន្នរោគផ្ដាសាយ A H5N1 និងផ្ដាសាយ A H7N9។ |
VOV-បង្កើនការឃ្លាំមើលអ្នកជំងឺត្រូវរលាកសួតធ្ងន់និងបង្កើនការងារត្រួត
ពិនិត្យពេទ្យព្រំដែន ជាបណ្ដាវិធានការសំខាន់ដែលគណៈកម្មាធិការបញ្ជាជាតិបង្កាប្រឆាំងអាសន្នរោគផ្ដាសាយ A H7N9 បានលើកឡើងនៅកិច្ចប្រជុំនាថ្ងៃទី២៣មេសានៅទីក្រុងហាណូយ។ ដំណាងនាយកដ្ឋានសុខាភិបាលទុកបំរង
ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា វៀតណាមជាប្រទេសមានខ្សែ
ព្រំដែនដ៏វែងជាមួយចិន ការលក់ដូររត់ពន្ធបសុសត្វនិងផលិតផលបសុសត្វ
ពិបាកត្រួតពិនិត្យ។ ដើម្បីបង្កាប្រឆាំងអាសន្នរោគផ្ដាសាយ A H7N9 នាយកដ្ឋានគ្រប់គ្រងពិនត្យព្យាបាលជំងឺក្រសួងសុខាភិបាលបានពិនិត្យ
ឡើងវិញបរិក្ខាពេទ្យថ្នាំត្រៀមជាស្រេចទប់ទល់នឹងអាសន្នរោគ។ លោក
Nguyen Trong Khoa អនុប្រធាននាយកដ្ឋានគ្រប់គ្រងពិនិត្យព្យាបាលជំងឺ
ក្រសួងសុខាភិបាលបានឲ្យដឹងថា៖
“ជាមួយករណីមានអ្នកជំងឺដើមដំបូងនៅវៀតណាមយើងខ្ញុំបានប្រគល់
ឲ្យបណ្ដាមន្ទីពេទ្យខ្សែចុងក្រោយជាបណ្ដាមន្ទីពេទ្យសំរាប់ទទួលអ្នកជំងឺ
ព្យាបាល។ ជាមួយបរិក្ខាដែលមានស្រាប់នោះអាចព្យាបាលអ្នកជំងឺបាន។
ទន្ទឹមនឹងនោះប្រមូលផ្ដុំបណ្ដាករណីជំងឺវាយតំលៃនិងផ្សព្វផ្សាយបទពិសោធន៍
ទៅឲ្យមន្ទីពេទ្យផ្សេងៗក្នុងករណីអាសន្នរោគកើតមានឡើងនិងរីករាលដាល៕
-VOV