វៀតណាមមិនទាន់កត់សម្គាល់ករណីផ្ដាសាយ A H7N9 នៅមនុស្សនិងបក្សី។

វៀតណាមមិនទាន់កត់សម្គាល់ករណីផ្ដាសាយ A H7N9 នៅមនុស្សនិងបក្សី។ - ảnh 1
វៀតណាមមិនទាន់កត់សម្គាល់ករណីផ្ដាសាយ A H7N9 នៅមនុស្សនិងបក្សី។ (vov.vn)


        VOV-នាព្រឹកថ្ងៃទី២៣មេសា គណៈកម្មាធិការបញ្ជាជាតិបង្កាប្រឆាំង​
មហាអាសន្ន​រោគផ្ដាសាយលើមនុស្សបានប្រជុំពិភាគ្សាអំពីវិធានការបន្តបង្កា
​ប្រឆាំងអាសន្ន​រោគ​ផ្ដាសាយ A H7N9។ នៅកិច្ចប្រជុំដំណាងនាយកដ្ឋាន​
សុខាភិបាល​ទុកបំរងក្រសួង​សុខាភិបាល​វៀតណាមបានឲ្យដឹងថា ស្ថានភាព
ផ្ដា​សាយ A H7N9នៅប្រទេសចិន​កំពុង​ប្រព្រឹត្តទៅយ៉ាងស្មុគស្មាញ។ ដល់ឥឡូវ
នេះ​មាន​ករណីចំនួន២១នាក់ត្រូវស្លាប់។ នៅ​វៀតណាមមិនទាន់កត់សម្គាល់មាន
​ករណី​ផ្ដាសាយ A H7N9 ណាមួយនៅមនុស្សនិង​បក្សី​ឡើយ។ ប៉ុន្តែអាសន្នរោគ
ផ្ដាសាយ A H7N9 មានគ្រោះអាសន្នអាចឆ្លងចូលវៀតណាម។ ក្រសួងសុខាភិបាល
វៀតណាម​បាន​បង្កើនការឃ្លាំមើលនៅបណ្ដាច្រកទ្វាព្រំដែន ពិនិត្យ​កំដៅខ្លួនភ្ញៀវ
ឆ្លងដែន។ សាស្ត្រាចារ្សបណ្ឌិត Trinh Quan Huan អ្នកជំនាញការជាន់​ខ្ពស់​ក្រសួង​
សុខាភិបាល​វៀតណាមបានឲ្យដឹងថា៖

        “H7N9 មានចរិតលក្ខណៈឆ្លងដូចជា H5N1 ប៉ុន្តែកំរិតស្រាលជាង។​ប៉ុន្តែ​ហេតុ
អ្វី​ បណ្ដាលឲ្យមានការស្លាប់ច្រើនដូច្នេះនិងតើមានការផ្លាស់ប្តូរយ៉ាងម៉េចទេ។
នាបច្ចុប្បន្ន​អង្គការសុខាភិបាលពិភពលោកក៏មិនទាន់រកឃើញមូលហេតុអ្វីឡើយ។
ដូច្នេះការរួមផ្សំ​រវាង​បណ្ដាអង្គការក្នុងប្រទេសទាក់ទិនដល់ប្រព័ន្ធឃ្លាំមើលនិង
ប្រព័ន្ធព្យាបាលត្រូវធ្វើល្អ​ថែមទៀត៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ