បណ្ដាដំបន់បង្កើនការបង្កាប្រឆាំងអាសន្នរោគផ្ដាសាយបក្សី A H7N9 និង A H5N1

បណ្ដាដំបន់បង្កើនការបង្កាប្រឆាំងអាសន្នរោគផ្ដាសាយបក្សី A H7N9 និង A H5N1 - ảnh 1
បណ្ដាដំបន់បង្កើនការបង្កាប្រឆាំងអាសន្នរោគផ្ដាសាយបក្សី A H7N9 និង A H5N1។ (radiovietnam.vn)


        VOV-អនុវត្តសារទូរលេខរបស់នាយករដ្ឋមន្ត្រីវៀតណាម បណ្ដាក្រសួង​ដំបន់​បន្តបង្កើនវិធានការបង្កាប្រឆាំងអាសន្នរោគផ្ដាសាយបក្សី A H7N9 និង A H5N1។

        ខេត្ត Lang Son បន្តអនុវត្តយ៉ាងដាច់ខាតបណ្ដាវិធានការទប់ស្កាត់ការដឹកជញ្ជូន
​និង​អាជីវកម្មបក្សី​ផលិតផលបក្សីរត់ពន្ធឆ្លងព្រំដែន។ លោក Bui Van Dien ប្រធាន
​នគរបាលស្រុក Can Loc ខេត្ត​ Lang Son បានឲ្យដឹងថា៖

        “យើងខ្ញុំបន្តបង្កើនការបញ្ជានគរបាលកងទ័ពការពារព្រំដែនគ្រប់គ្រងទីផ្សារ​និងពិសេសគឺគណៈកម្មាធិការប្រជាជនឃុំទីរួមខេត្តដំបន់ព្រំដែនចូលរួមទប់ស្កាត់
ការរត់ពន្ធបក្សី។ ​ក្នុងរយៈពេល២សប្ដាហ៍កន្លងទៅបរិមាណមាន់រត់ពន្ធឆ្លងព្រំដែន​ត្រូវបានទប់ស្កាត់។”

        រីឯនៅទីក្រុងហាណូយ លោក Pham Chi Linh អនុប្រធានគណៈកម្មាធិការ​
ប្រជាជនសង្កាត់​ Chuong Duong ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយបានឲ្យ​ដឹង​ថា តាំងពីដើមខែមេសានេះ សង្កាត់បានបង្កើនក្រុមត្រួតពិនិត្យ​ប្រសិនបើរកឃើញ​មានបក្សីមិនច្បាស់ពីប្រភពដើមនឹងប្រមូលយកទៅដុតកំទេចចោលតាមការ
កំណត់។

        “ក្នុងពេលទទួលបានឯកសារជាលាយលក្ខ័អក្សរថ្មីបំផុតនោះសង្កាត់បាន
ម្ចាស់ការបំពេញបន្ថែម​វិធានការមួយចំនួន។​ យើងខ្ញុំក៏ប្រកាសនិងអញ្ចើញបណ្ដា គ្រួសារចុះហត្ថលេខា​សន្យាមិនអាជីវកម្មបក្សី។ ទន្ទឹមនឹងនោះតាមរយៈបណ្ដា
ទីប្រជុំជន​យើងខ្ញុំបាន​ផ្ញើរ​សេចក្តីប្រកាសជូនក្រុមប្រជាជនអំពីការបង្កើន
ទប់ស្កាត់អាសន្នរោគផ្ដាសាយ​ពិសេសគឺផ្ដាសាយបក្សី​ H7N9៕”

ទីភ្នាក់ងារសារព័ត៌មានចិន​ Xinhua ឲ្យដឹងថា៖ ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ១៦
និងទី ១៧ មេសា ករណីផ្ទុកមេរោគគ្រុនផ្តាសាយបក្សី  H7N9 ចំនួន ១៤ ករណី
ទៀតបានរឃើញនៅចិន និងអ្នកជំងឺចំនួន ២ នាក់ទៀតត្រូវ ស្លាប់។ គិតដល់
ពេលនេះ ករណីផ្ទុកមេរិគ H7N9 បានកើនឡើង ៧៧ ករណី ក្នុងនោះ អ្នកជំងឺ
ចំនួន ១៦ នាក់ត្រូវស្លាប់ ក្នុងទូទាំងប្រទេសចិន។ ទីក្រុងសៀងហៃគឺជាតំបន់
មានអ្នកជំងឺផ្ទុកមេរោគនេះច្រើនបំផុត។ បន្ទាប់នោះគឺខេត្ត Zhejiang និងខេត្ត​
Jiangsu។ តាមការស្រាវជ្រាវរបស់គណៈ កម្មាធិការសុខាភិបាលនិងផែនការ
គ្រួសារចិនគួបផ្សំជាមួយអង្គការសុខាភិបាលពិភពលោក (WHO) ឲ្យដឹង ថា៖ បណ្ដាអ្នកជំងឺភាគច្រើនឆ្លងមេរោគ H7N9 ពីបក្សីមានជំងឺគុ្រនផ្តាសាយនិង
ស្ថានភាពបំពូលបរិស្ថាន៕


ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ