បញ្ជូនភ្ញៀវទេសចរអ៊ីតាលីវិលត្រឡប់ទៅស្រុកកំណើតវិញ និងទទួលពលរដ្ឋ វៀតណាមមួយចំនួនដែលមានស្ថានភាពដ៏ពិបាកឲ្យវិលត្រឡប់មកស្រុកកំណើត
(VOVWORLD) - នាថ្ងៃទី ១៧ ខែមេសា ស្ថាប័នមានសមត្ថកិច្ចវៀតណាម សហការជាមួយស្ថានទូតអ៊ីតាលីប្រចាំនៅទីក្រុងហាណូយ និងក្រុមហ៊ុន ENI (ប្រទេសអ៊ីតាលី) បានបញ្ជូនពលរដ្ឋអ៊ីតាលី ដែល«ជាប់គាំង»នៅវៀតណាម ដោយសាររងផលប៉ះពាល់ជំងឺរាតត្បាតសកល Covid-19 ឲ្យត្រឡប់ទៅស្រុកកំណើតវិញ។
ក្រុមអាកាសយានិកនិងបុគលិកបម្រើការហោះហើរក្នុងសំលៀកបំពាក់ការពារមុនពេលហោះហើរ (រូបថត៖TTXVN) |
ជើងហោះហើររបស់ក្រុមហ៊ុនអាកាស ចរណ៍ជាតិវៀតណាមក៏បានដឹកជញ្ជូនម៉ាស់ការពារ ដែលរដ្ឋាភិបាលនិងប្រជាជនវៀតណាមផ្តល់ជូនរដ្ឋាភិបាលនិងប្រជាជនអ៊ីតាលីផងដែរ។ នេះជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល វៀតណាម ក្នុងការបង្កលក្ខណៈអំណោយ ផលសម្រាប់ស្ថាប័នបេសកកម្មការទូតបរទេសប្រចាំនៅវៀតណាម ដើម្បីអនុវត្តការងារគាំពារប្រជាពលរដ្ឋ និងជួយគាំទ្រដល់សហគមន៍អន្តរជាតិក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។
យោងតាមគោលនយោបាយរបស់នាយករដ្ឋមន្រ្តីវៀតណាម ស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលី និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម ក៏បានដឹកបញ្ជូនសិក្សានុស្សិសនិងពលរដ្ឋវៀតណាមមួយចំនួននៅប្រទេសអ៊ីតាលីឲ្យវិលត្រឡប់មកស្រុកកំណើតវិញ។យន្តហោះបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Da Nang នាព្រឹកថ្ងៃទី ១៨ ខែ មេសា៕