បិទមហោស្រពតន្ត្រីបុរាណនៅទីក្រុង Da Lat

(VOVWORLD) - ក្រោយរយៈពេល ៨ ថ្ងៃប្រព្រឹត្តទៅជាមួយនឹងកម្មវិធីសម្តែងជិត ២០ រសៀលថ្ងៃទី ១៧ មីនា មហោស្រពតន្ត្រីបុរាណវៀតណាមបានបញ្ចប់នៅទីក្រុង Da Lat ខេត្ត Lam Dong។

បិទមហោស្រពតន្ត្រីបុរាណនៅទីក្រុង Da Lat - ảnh 1សិល្បករព្យ៉ាណូអាល្លឺម៉ង់ Tim Allhof និងសិល្បករវៀតណាម Tran Le Quang Tien សម្តែងរួមគ្នាក្នុងការប្រគុំតន្ត្រីបិទមហោស្រពតន្ត្រីបុរាណវៀតណាម។ (រូបថត៖ Nguyen Dung/TTXVN)
នៅក្នុងព្រឹត្តិការណ៍នេះ សិល្បករបាននាំមកជូនទស្សនិកជននូវអារម្មណ៍ដ៏ ជ្រាលជ្រៅជាមួយនឹងស្នាដៃតន្ត្រីបុរាណមកពីអឺរ៉ុប និងប្រទេសដទៃទៀត។ កម្មវិធីនេះ ធ្វើឡើងនៅទីក្រុង Da Lat ដើម្បីអោយអ្នកស្រឡាញ់សិល្បៈ តន្ត្រីបុរាណ និងភ្ញៀវទេសចរ អាចមានឱកាសទទួលបទពិសោធន៍ និងរីករាយជាមួយតន្ត្រី។
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ក៏មានការតាំងពិព័រណ៌ “ការសន្ទនាអំពីវេលា” របស់វិចិត្រករដ៏ល្បីល្បាញ Nguyen Tu Nghiem ដែលជាសសរស្តម្ភមួយក្នុងចំណោម សសរស្តម្ភទាំង៤ នៃវិចិត្រកម្មវៀតណាមសម័យទំនើប។ លើសពីនេះ មហោស្រពក៏ មានកម្មវិធីសិក្ខាសាលា "តន្ត្រីបុរាណសម្រាប់អ្នកគ្រប់គ្នា" និងថ្នាក់ឯកទេសអំពី ឧបករណ៍ភ្លេងទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ