បារាំងផ្សព្វផ្សាយសម្រាំងតែមថ្មីមានរូបភាពវៀតណាម
|
បារាំងផ្សព្វផ្សាយសម្រាំងតែមថ្មីមានរូបភាពវៀតណាម (VOV) |
Vovworld-នាព្រឹកថ្ងៃទី៥កុម្ភៈនៅទីស្ដីការស្ថានទូតវៀតណាមប្រចាំនៅបារាំង
ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានសហការជាមួយស្ថាប័នប្រៃសណីយ៍បារាំង
រៀបចំពិធីប្រកាសផ្សព្វផ្សាយតែមថ្មីចំនួន៣ផ្ទាំងដែលទាក់ទិនដល់វៀតណាម។
នោះគឺរូបភាពរោងមហោស្រពហាណូយ រូមភាពស្ពាន Truong Tien និងទន្លេ Huong
និងរូបភាពកំពង់ផែ Nha Rong នៅទីក្រុងហូជីមិញ។ ក្រុមតែមត្រូវបានបង្ហាញដោយ
ភាសាចំនួន២គឺបារាំងនិងវៀតណាម។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង
លោក Nguyen Ngoc Son បានលើកច្បាស់ថា៖
“សម្រាំងតែមថ្មីនេះដោយមានតំលៃសិល្បៈនិងប្រវត្តិសាស្ត្ររបស់វានឹងជាសក្ខីភាព
ដ៏ស្រស់ស្អាតនូវទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាមនិងបារាំងក្នុងមួយសតវត្សកន្លង
មក។”
រីឯលោកស្រីBeatrice Roux នាយិការទំនាក់ទំនងអន្តរជាតិនៃប្រៃសណីយ៍បារាំង
បានអះអាងថា៖
“ការផ្សព្វផ្សាយតែមជាសិទ្ធិពិសេសរបស់ស្ថាប័នប្រៃសណីបារាំងរួមចំណែកពង្រឹង
ទំនាក់ទំនងទ្វេភាគីមិនត្រឹមតែរវាងស្ថាប័នប្រៃសណីទាំងពីរប៉ុណ្ណោះទេ ថែមទាំង
រវាងរដ្ឋទាំងពីរវៀតណាមនិងបារាំងទៀតផង។ ដោយការផ្សព្វផ្សាយក្រុមតែមនេះ
ស្ថាប័នប្រៃសណីបារាំងមានកត្តិយសរួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីរវាង
ប្រទេសទាំងពីរ៕”