ប្រទេសចិន រំលឹកវិញ្ញាណក្ខ័ន្ធដល់ជនរងគ្រោះដោយសារជំងឺឆ្លង Covid-19

(VOVWORLD) - ពិធីនេះមានគោលបំណងបង្ហាញពីការសោកសៅដ៏ក្រៀមក្រំបំផុតចំពោះអ្នកដែលបានលះបង់ជិវិតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ រួមទាំងប្រជាជនចិនដែលបានស្លាប់ដោយសារជំង្ងឺឆ្លង Covid-19 ផងដែរ។
ប្រទេសចិន រំលឹកវិញ្ញាណក្ខ័ន្ធដល់ជនរងគ្រោះដោយសារជំងឺឆ្លង Covid-19 - ảnh 1 ចិនដាក់ទង់ជាតិបង្ហូតពាក់កណ្តាលដើម្បីគោរពវិញ្ញាណក្ខ័ន្ធនៃជនរងគ្រោះដោយសារជំងឺ Covid-19 នៅប្រទេសនេះ (រូបថត៖ vov)

នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី ៤ ខែមេសា (តាមម៉ោងក្នុងតំបន់) ពិធីរំលឹកវិញ្ញាក្ខ័ន្ធដល់ជនរងគ្រោះដោយសារជំងឺឆ្លង Covid-19  បានប្រព្រឹត្តទៅនៅទូទាំងប្រទេសចិន។ ពិធីនេះមានគោល បំណងបង្ហាញពីការសោកសៅដ៏ក្រៀមក្រំបំផុតចំពោះអ្នកដែលបានលះបង់ជិវិតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ រួមទាំងប្រជាជនចិនដែលបានស្លាប់ដោយ សារជំង្ងឺឆ្លង Covid-19 ផងដែរ។

រាល់សកម្មភាពកម្សាន្តនៅតាមទីសាធារណៈត្រូវតែផ្អាក ហើយកម្មវិធីតន្រ្តីនិងភាពយន្តនៅតាមវិទ្យុនិងទូរទស្សន៍ក៏ត្រូវបានកាត់ចោលផងដែរ។ ប្រជាជនទាំងអស់បានបញ្ឈប់រាល់សកម្មភាព ហើយទុករយៈពេល ៣ នាទីដើម្បីគោរពវិញ្ញា   ក្ខ័ន្ធដល់ជនរងគ្រោះ។ ទង់ជាតិត្រូវបានបង្ហូតពាក់កណ្តាលនៅទូទាំងប្រទេសចិននិងនៅតាមស្ថានទូតនិងស្ថានកុងស៊ុលនៃប្រទេសនេះនៅឯបរទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ