ប្រធានាធិបតី លោក Trump អះអាងថា សហរដ្ឋអាមេរិកបានតភ្ជាប់សកម្មភាពសេដ្ឋកិច្ចប្រកបដោយសុវត្ថិភាពឡើងវិញ
(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្ដែងការគាំទ្រដល់អភិបាលរដ្ឋភាគខាងត្បូងមួយចំនួន ដែលកំពុងបន្ធូរបន្ថយបទបញ្ញត្តិស្ដីពីការរក្សាគំលាតសង្គម ដែលធ្វើឲ្យសហគ្រាសត្រូវបិទដំណើរការ ហើយចាប់បង្ខំឲ្យប្រជាជនត្រូវស្នាក់នៅក្នុងផ្ទះ។
ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ TTXVN) |
ប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី ២២ ខែមេសា បានឲ្យដឹងថា រដ្ឋនានានៃប្រទេសនេះនឹង តភ្ជាប់សកម្មភាពសេដ្ឋកិច្ចប្រកបដោយសុវត្ថិភាពឡើងវិញ បើទោះជាមន្ត្រីសុខាភិបាលសាធារណៈមួយចំនួនបានព្រមានថាការបន្ធូរបន្ថយវិធានការដាក់កំហិតយ៉ាងឆាប់រហ័សនោះ អាចនាំទៅដល់គ្រោះអាសន្នផ្ទុះឡើងជំងឺរាតត្បាត COVID – 19 ឡើងវិញ។
តាមរយៈបណ្តាញសង្គម Twitter នាថ្ងៃទី ២២ ខែមេសា លោក Trump បានសម្ដែងការគាំទ្រដល់អភិបាលរដ្ឋភាគខាងត្បូងមួយចំនួន ដែលកំពុងបន្ធូរបន្ថយបទបញ្ញត្តិស្ដីពីការរក្សាគំលាតសង្គម ដែលធ្វើឲ្យសហគ្រាសត្រូវបិទដំណើរការ ហើយចាប់បង្ខំឲ្យប្រជាជនត្រូវស្នាក់នៅក្នុងផ្ទះ។ លោកបានសរសេរថា៖ រដ្ឋនានាកំពុងមានសុវត្ថិភាពវិញ។ សហរដ្ឋអាមេរិកក៏កំពុងចាប់ផ្តើមតភ្ជាប់សកម្មភាពសេដ្ឋកិច្ចឡើងវិញផងដែរ៕